និយាយពីស្តេក Indy by pui ជឿថាមានម៉ូយៗ ក៏ដូចជាអតិថិជនមិនតិចអ្នកដែលស្គាល់កន្លែងនេះ ជាទូទៅសម្រាប់អ្នកដែលនិយមចូលចិត្តទទួលទានស្តេក គឺមិនដែលរំលងនោះទេ Indy by pui នៅម្តុំទួលទំពូងអ្នកណាក៏ស្គាល់ច្បាស់ដែរ អតិថិជនពេញៗហាងតែម្តងសឹងតែរកកន្លែងអង្គុយមិនបានផង។



សម្រាប់ថ្ងៃនេះ ប្រសិនបើលោកអ្នកដែលតែងតែនិយមទទួលទានស្តេកនោះ អាចមកទទួលយកបទពិសោធន៍ថ្មីរសជាតិឆ្ងាញ់ប្លែក ដែលចម្អិនដោយចុងភៅជាម្ចាស់ហាងផ្ទាល់ដែលគាត់ជាជនជាតិថៃ ជឿជាក់ថាលោកអ្នកប្រាកដជាប្លែកអារម្មណ៍ជាមួយរសជាតិមួយនេះ។



ងាកមកមើលអតិថិជន និងម៉ូយៗជាដែលគាំទ្រមានច្រើនណាស់ មកញ៊ាំពេញហាងតែម្តង ទោះយូរបន្តិចក៏មិនអីសំខាន់គាត់ចង់ញ៊ាំរសជាតិ ស្តេករបស់ Indy by pui ដែលចម្អិនដោយម្ចាស់ហាងផ្ទាល់។ ហើយសម្រាប់រសជាតិវិញមានច្រើនមុខ មានរសជាតិសាច់មាន់ សាច់ជ្រូក សាច់គោ សាច់គោជាប់ឆ្អឹង អាចចង់ញ៊ាំជម្រើសមួយណាក៏បាន តាមចំណង់ចំណូលចិត្ត។




ហាង ៖ Indy by pui
លេខទូរសព្ទ៖ 089 215 115
ទីតាំង៖ ផ្លូវ 454 ជិតផ្សារបឹងត្របែក BKK
បើកលក់ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៨យប់
វីដេអូ៖