ដូចយើងបានដឹងហើយ អាហារពេលព្រឹកជាអាហារសំខាន់បំផុត ដែលយើងមិនគួរបង្អត់។ តែទោះបីជាវាសំខាន់ខ្លាំង មិនមែនចេះតែញ៉ាំឲ្យបានឆ្អែតៗ ដោយមិនខ្វល់ថាជាអ្វី មានសារធាតុអីខ្លះ មានប្រយោជន៍ដល់សុខភាពអត់នោះទេ។ លើសពីនេះ បើសិនជាយើងកំពុងតែតមអាហារ ឬមិនចង់ឡើងគីឡូនោះ គួរដឹងថាអាហារពេលព្រឹកណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ ជាពិសេសមុនម៉ោង ១០ ព្រឹក។ ខាងក្រោមនេះជាអាហារយើងមិនគួរញ៉ាំមុនម៉ោង ១០ ព្រឹក បើចង់រក្សារាងឲ្យនៅតែស្អាត៖
១. នំប៉័ងលាបប័រ
ប័រមានជាតិខ្លាញ់ច្រើន ដែលមានផលមិនល្អដល់បេះដូង និងធ្វើឲ្យឡើងទម្ងន់ បើសិនជាញ៉ាំពេលព្រឹក។ យកល្អគួរញ៉ាំនំប៉័ងតែលាបដោយបប័រសណ្តែកដីវិញ។

២. យ៉ាអួ Low-fat
យ៉ាអួប្រភេទនេះមានដាក់ស្ករច្រើនដើម្បីបន្ថែមរសជាតិ និងប្រូតេអ៊ីនតិច។ យកល្អគួរជ្រើសរើសយកយ៉ាអួ Full-fat តែអត់ជាតិស្ករវិញ ព្រោះវាជួយឲ្យយើងមិនសូវឃ្លានពេលថ្ងៃ។

៣. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់សម្បូរតែស្ករច្រើនដូចសូដាដែរ និងមិនមានជាតិ fiber ទេ។ យកល្អគួរញ៉ាំជាផ្លែក្រូចស្រស់វិញ ព្រោះអាចជួយរំលាយអាហារបានល្អ។

៤. ផេនខេក
គួរញ៉ាំនំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិជំនួសវិញ។
