ពិតជាពិសេសមែន មិនមកសាកមិនបានតែទឹកដោះគោគុជនៅ XING FU TANG ល្បីខ្លាំងនៅតៃវ៉ាន់មានរសជាតិឈ្ងុយឆ្ងាញ់ដែលបច្ចុប្បន្នមានសាខារហូតដល់ជិត ២០ ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាយើងហើយ។ ពិតជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញុំាប្រភេទតែទឹកដោះគោគុជ និងសម្រាប់អតិថិជនដែលធ្លាប់ញុំាតែទឹកដោះគោគុជ XING FU TANG នៅក្រៅប្រទេសពីមុនមក គឺមិនចាំបាច់ទៅណាឆ្ងាយនោះទេ ព្រោះថាហាងតែទឹកដោះគោគុជដ៏ល្បីនេះមាន ៣សាខាហើយនៅក្នុងរាជធានីភ្នំពេញ(សាខាស៊ីសុវត្តិ, Aeon I , ផ្លូវព្រះសីហនុ)។




តែទឹកដោះគោគុជលំដាប់ពិភពលោកនេះ សូម្បីតែការញុំាក៏ប្លែកពីភេសជ្ជៈដ៏ទៃដែរ ដោយមានលក្ខណៈពិសេសនោះគឺកូរ១៨ដងមុនញុំា ដែលធ្វើអោយរសជាតិកាន់តែឆ្ងាញ់ និងក្លិនកាន់តែឈ្ងុយ។ ចំពោះភេសជ្ជៈ ដែលទទួលបានការគាំទ្រខ្លាំងជាងគេប្រចាំហាង និងគ្រប់ហាងនៅលើពិភពលោកនោះគឺ Brown Sugar Boba Milk ដោយសាតែក្នុងនោះមានBrown Boba ទឹកដោះគោស្រស់ Cream និងមានរួយBrown Sugar ហើយធ្វើការដុតកម្លោចធ្វើអោយមានក្លិនឈ្ងុយគួរអោយចង់ញុំាមែនទែន ហើយក្រៅពីនេះក៏មានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។



អ្វីដែលកាន់តែពិសេសមួយវិញទៀតនោះគុជនៅ XING FU TANG គឺថាទន់ ស្វិត ផ្អែម និងមានក្លិនឈ្ងុយឆ្ងាញ់ដោយគុជ ផ្សំពីម្សៅដំឡូងមី និងស្ករត្នោតធម្មជាតិពិតៗ មិនតែប៉ុណ្ណោះគុជត្រូវបានធ្វើឡើងដោយដៃ និងចំអិនភ្លាមៗ ដោយមានការយកចិត្តទុកដាក់ ផ្តោតទៅលើគុណភាព និងសុខភាពជាចម្បង ញុំាហើយមិនប៉ះពាល់ដល់សុខភាពឡើយ។

បន្ថែមពីរសជាតិប្រណិតរបស់ភេសជ្ជៈ នៅ XING FU TANG គឺមានបរិយាកាសល្អធំទូលាយទាំងជាន់ផ្ទាល់ដី និងជាន់ខាងលើ ជាពិសេសសម្រាប់អ្នកដែលចង់រកកន្លែងស្ងាត់អង្គុយធ្វើការ ធ្វើកិច្ចការសាលាមកទីនេះគឺជាសាកសមបំផុត។ កុំភ្លេចណាណាត់មិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់របស់អ្នកមកទទួលយករសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់លំដាប់ពិភពលោកមួយនេះ ធានាថាពេញចិត្តជាក់ជាមិនខាន។ មួយវិញទៀតសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញ Franchise និង Master Franchise XING FU TANG អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 011 994 998 ៕





ហាង XING FU TANG (សាខាទី១)
លេខទូរសព្ទ៖ 081 994 998
ទីតាំង៖ ផ្ទះលេខ17Eo ផ្លូវលេខ៥១ កែងផ្លូវ១៧៨ សង្កាត់ផ្សារថ្មី III (កែងខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ)
ផែនទី៖ ចុចទីនេះ
ហាង XING FU TANG (សាខាទី២)
ទីតាំង៖ ជាន់ទី១ ផ្សារទំនើបAeon I
ហាង XING FU TANG (សាខាទី៣)
លេខទូរសព្ទ៖ 093 994 998
ទីតាំង៖ ផ្ទះលេខ១៣០ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖