មាន់ដុតជាអាហារទូទៅសម្រាប់ប្រជាជនខ្មែរយើង ជាពិសេសនៅតាមរមនីយដ្ឋាននានា មិនថានៅខេត្ត ជាយក្រុងទេ មិនដែលចោលមុខម្ហូប ១ មុខនេះទេ។ ព្រោះវាឆ្ងាញ់ហើយស្រួលញ៉ាំ បើបានមាន់ស្រែភ្លៅធំៗទៀត បន្ថែមរសជាតិទឹកជ្រលក់បន្តិចមក ដឹងតែចង់លិឍដល់ម្រាមជើងទៀត កុំថាឡើយម្រាមដៃ ១០។ ចុះអ្នកនៅភ្នំពេញ ខ្ជិលចេញទៅជាយៗក្រុង ទៅណាបានមាន់ញ៉ាំឆ្ងាញ់? Admin សូមណែនាំកន្លែង ២ នេះ មានមាន់ដុតរូបមន្តពិសេសៗ ឃើញភ្លាមក្រពើររះភ្លែត។ កុំចាំយូរកៀកគ្នីគ្នាមកសាករសជាតិម្តងមើល៍។
ហាង មីទាញតុងយុំា
ដូចដែលលោកអ្នកធ្លាប់ស្គាល់ចឹង ហាង មីទាញតុងយុំា បន្ថែមមុខម្ហូបថ្មីៗជូនកំពូលម៉ូយៗអោយបានសាកនៅរសជាតិឆ្ងាញ់ប្លែកៗជាប្រចាំ ហើយមុខម្ហូបថ្មីៗនេះ មានដូចជា៖ ត្រីដុតដាក់ក្នុងបំពង់ឬស្សី មាន់អាំង មាន់ប្រឡាក់គ្រឿងដាក់ក្នុងបំពង់ឬស្សី រួមជាមួយគ្រឿងសមុទ្រច្រើនមុខផ្សេងទៀត សុទ្ធតែប្រឡាក់គ្រឿងដាក់ដុតក្នុងបំពង់ឬស្សី គ្រាន់តែឃើញភ្លាមចង់ញ៉ាំភ្លាមហើយ។




ហាង មីទាញតុងយុំា
ទីតាំង៖ ផ្លូវ 184 ក្រោយសាលាសុីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
សាខាទី១៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
លេខទូរស័ព្ទ៖ 098 809 789 / 017995509
ហាង កាហ្វេដី
ដូចដែលអតិថិជនរបស់ហាងកាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដីតែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីមានទឹកជ្រលក់ម៉ាំ ដែលជាទឹកជ្រលក់បែបថ្មី ញ៉ាំជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស កាន់តែជក់ចិត្ត។ បារម្ភប្រសិនបើអ្នកមិនចេះញ៉ាំម៉ាំ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។




ហាង កាហ្វេដី
ឮទូរស័ព្ទ៖ 077 85 99 59 / 015 85 99 59
ទីតាំង៖ សាខាទី១ ផ្ទះលេខ20 ផ្លូវ 590 សង្កាត់បឹងកក់2 ខណ្ឌទួលគោក