គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា។



តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយមិនឈឺកមិនក្ដៅខ្លួន គ្មានសារធាតុរក្សាទុកបានយូ គ្មានសារជាតិខ្លាញ់ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។



បែបនេះម៉ូយៗដែលធ្លាប់ញ៊ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា។ សម្រាប់ទីតាំងហាងដែលទើបតែបើកដំណើរការនេះងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅផ្លូវ360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣ ផែនទី(ចុចទីនេះ)៕
ហាង រីណាមីឆាប័ណ្ណធានា
លេខទូរសព្ទ៖ 070 93 66 83 / 099 35 56 64 / 088 32 90 930
ទីតាំង៖ ស្ថិតនៅផ្លូវ360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣
ផែនទី៖ ចុចទីនេះ