Monthly Archives: August, 2020

ទើបមកពីខេត្តវិញ បែបមិនទាន់អស់អាល័យម្ហូបបែបស្រុកស្រែទេមើលទៅ នឹកឃ្លានចង់ញ៊ាំអាចមកប៉ុន្មានហាងនេះបាន?

ថ្ងៃនេះម្នាក់ៗត្រឡប់ចូលក្រុង ចូលធ្វើការវិញហើយ តែប្រហែលជាមានអារម្មណ៍មិនទាន់អស់អាល័យជាមួយថ្ងៃឈប់សម្រាកដែលបានទៅដើរលេងតាមខេត្តញ៊ាំម្ហូប​ឆ្ងាញ់ៗតាមតំបន់នោះទេមើលទៅ។ មិនជាបញ្ហាទេណា ប្រសិនបើថាចង់ញ៊ាំម្ហូបបែបស្រុកស្រែដែលនៅក្នុងក្រុងភ្នំពេញយើង ចាំAdmin នាំអោយស្គាល់កន្លែងឆ្ងាញ់ៗ និងមានច្រើនមុខច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា គឺមានប៉ុន្មានហាងនៅខាងក្រោមនេះទៅញ៊ាំនៅកន្លែងមួយណាក៏បាន?៖ ហាង ដឹងចិត្ត ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំ ហាង ដឹងចិត្ត ដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង...

ភ្លៀងហើយត្រជាក់ៗ បើបានបបរលតឆ្អឹងជំនីញ៉ាំនៅផ្ទះក្តៅៗ ដឹងឆ្ងាញ់ម៉េចទៅ!

មិនទៅណាឆ្ងាយពីវិជ្ជាមេផ្ទះទេ ជាពិសេសថ្ងៃនេះមានបញ្ហាជូនពីរបៀបធ្វើបបរលតឆ្អឹងជំនីជ្រូកឆ្ងាញ់ពិសេស មកចែករំលែកដល់ប្រិយមិត្ត បានធ្វើញ៉ាំទាំងអស់គ្នា។ ភ្លៀងហើយត្រជាក់ៗអ៊ីចឹង បើខ្ជិល ឬមិនដឹងធ្វើញ៉ាំបាន សាកមកពីបបរលតនេះញ៉ាំវិញមើល ហ៊ុតជុំគ្នា ដឹងតែឆ្ងាញ់បែកញើសជោគហ្មង។ គ្រឿងផ្សំ៖ ឆ្អឹងជំនីជ្រូក ១ គីឡូប្រហិតសាច់គោទឹកត្រី ១ ស្លាបព្រាបាយស្ករស ១ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាកាហ្វេការ៉ុត ២ មើម កាត់ដុំៗឆៃប៉ូវ ៤ ទៅ ៥ដុំតូចៗហៃប៊ី...

៤ កន្លែងកៀកៗក្រុង ទេសភាពស្អាត ខ្យល់បរិសុទ្ធស័ក្តិសមបំផុតសម្រាប់អ្នកមិនទាន់បានដើរលេង

ឈប់ជិត ១០ ថ្ងៃ បានទៅណាខ្លះ? ចង់ទៅដើរលេងតាមខេត្តដែរ តែខ្លាចឡាន ម៉ូតូច្រើន មានមនុស្សច្រើនពេក ព្រោះកូវីដមិនទាន់ចប់ស្រួលបួលទេ ហើយក៏សម្រេចថាដេកផ្ទះស្អាត។ បើមិនទាន់បានទៅណា អាចទៅលំហែខួរក្បាល ៤ កន្លែងនេះនៅកៀកៗក្រុងទេ ជិះមួយខ្វាចដល់ហើយ សម្បូរម្ហូបញ៉ាំ ហើយមានកន្លែងកម្សាន្តច្រើនទៀត តោះបបួលអ្នកដេកផ្ទះទៅទាំងអស់គ្នា។ Amarak Farm កសិដ្ឋាន អមរៈ មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម...

ញ៉ាំយ៉ាអួពិតជាជួយសម្រកទម្ងន់បានមែនអត់?

យ៉ាអួ​ភាគ​ច្រើន​ឃើញ​គេ​ប្រើ​ក្នុង​របប​អាហារ​របស់​អ្នក​សម្រក​ទម្ងន់​។​ តើ​ញ៉ាំ​យ៉ាអួ​ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់​ ឬ​យ៉ាង​ណា?​ ឥឡូវ​ថ្ងៃ​នេះ​មក​ស្រាយ​ចម្ងល់​ទាំង​អស់​។ តើ​យ៉ាអួ​ធ្វើ​ឡើង​ពី​អី​? បាក់តេរី​ដែល​ប្រើ​សម្រាប់​ធ្វើ​យ៉ាអួ​គឺ​ជា​ពពួក​ Streptococcus thermophiles។ ជាតិ​ Lactobacilus bulgaricus បាន​បន្ថែម​ចូល​ក្នុង​ទឹក​ដោះ​គោ​ស្រស់​និង​យក​ទៅ​ដាំ​លើ​ភ្លើង​។​ បាក់តេរី​ក្លាយ​ទៅ​ជា​ស្ករ​ (Lactose) ក្នុង​ទឹក​ដោះ​គោ​ដើម្បី​បម្លែង​ទៅ​ជា​អាស៊ីត​ Lactic។​ អាស៊ីត​ Lacticធ្វើ​ឲ្យ​ទឹក​ដោះគោ​ប្រែ​ជា​ខាប់​ ហើយ​មាន​រសជាតិ​ជូរ​ដូច​យ៉ាអួ​ ដែល​យើង​តែង​តែញ៉ាំ​ ហើយ​បាក់តេរី​ផ្សេង​ៗ​ទៀត​ក្នុង​យ៉ាអួ​បាន​ជួយ​ដល់​សុខភាព​។​ សារធាតុ​ចិញ្ចឹម​ក្នុង​យ៉ាអួ​ ទោះ​បី​ជា​យ៉ាអួ​ធ្វើ​ឡើង​ពី​បាក់​តេរី​មែន​ តែ​វា​ល្អ​ចំពោះ​សុខភាព​។ ដោយ​សារ​វា​សម្បូរ​កាល់​ស្យូម​ ប្រូតេអ៊ីន​ និង​ probitotics...

ខ្ជិលចូលហាង នៅផ្ទះធ្វើ Oreo milk shake ញ៉ាំវិញ សល់លុយជាង

អូរីអូក្រឡុក ឬ Oreo milk shake អ្នកខ្លះប្រាកដជាធ្លាប់ទៅផឹកក្នុងហាងកាហ្វេប្រេនៗហើយ។ មិនថោកទេណា បើហាងរៀងប្រេនល្បីដែរមួយកែវម៉េចក៏ជិត ៣ ដុល្លារដែរ។ ចុះបើទិញនំអូរីអូយកមកក្រឡុកខ្លួនឯងមិនលល់លុយជាង ហិហិ ចេះរកទំនុកឃើញ។ គ្រឿងផ្សំ៖ ទឹកសូកូឡា ចំនួន ៤ ស្លាបព្រាOREO Cookie ចំនួន ៨ ដុំ ហើយត្រូវបំបែកជាបំណែកការ៉េមវ៉ានីឡា ចំនួន ៦ កែវ...

ស្គាល់នំបាញ់អ៊ិចអត់? ចុះនំហ្នឹងគេធ្វើម៉េច មើលទៅទំនងឆ្ងាញ់ម៉េស!

ធ្លាប់ឮអត់ នំបាញ់អ៊ិច? បើ admin លើកទី១ហើយបានឮ បើញ៉ាំវិញអត់ដែលសោះហ្មង។ តែចង់បបួលគ្នាមកធ្វើញ៉ាំលេងម្តង ចង់ដឹងថារសជាតិយ៉ាងម៉េចវិញ តោះបើទំនេរសាកធ្វើញ៉ាំជាមួយគ្នាហ្អី! គ្រឿងផ្សំ៖ គ្រឿងផ្សំធ្វើម្សៅ៖ ម្សៅដំណើប កន្លះកញ្ចប់(ម្សៅថង់ស្រាប់)ស្ករស កន្លះស្លាបព្រាបាយអំបិល កន្លះស្លាបព្រាកាហ្វេស្លឹកចេក គ្រឿងផ្សំធ្វើនំ៖ សណ្តែកលឿង ១ កំប៉ុងស្ករស កន្លះស្លាបព្រាបាយខ្ទិះដូង ១​ កូនចានចង្កឹះអំបិល កន្លះស្លាបព្រាកាហ្វេស្លឹកខ្ទឹម របៀបធ្វើស្នូលនំ៖ មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំវាចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងាស់អោយរីងគោកទឹកល្អ​ ដាក់ទឹកខ្ទិះ ស្ករស ស្លឹកខ្ទឹម រំងាស់វាអោយដាច់ទឹកល្អ...

លេបទឹកមាត់ជាមួយកាពិឆាស្នេហាក្តិបស្វាយ ក្តិបម្កាក់

នាទីម្ជូរទៀតហើយ លើកមុនរៀនចចេះធ្វើស្វាយជ្រក់ស្រួយៗហើយ អ៊ីចឹងថ្ងៃនេះសុំបង្ហាញជាមួយ របៀបធ្វើកាពិឆា (អ្នកកំពង់សោមគេហៅថា គីឆា) ឲ្យប្រិយមិត្តរបស់ kohsantepheap.tv បានដឹង និងរៀនធ្វើតាមម្តង។ តោះកុំចាំយូរ ត្រៀមក្តិបស្វាយ ក្តិបម្កាក់ឲ្យហើយមក។ គ្រឿងផ្សំ៖ កាពិ ៣ ស្លាបព្រាបាយស្ករស រឺ ស្ករត្នោត ២៥០ ក្រាមទឹកត្រី ២ ស្លាបព្រាបាយប៊ីចេង ១/២ ស្លាបព្រាកាហ្វេម្ទេស ១០...

អាហារ ៥ មុខជួយបំប៉នថ្លើម សម្រាប់អ្នកចូលចិត្តចូលគេងយឺត

ទម្លាប់ចូលគេងយឺតអាចមានប៉ះពាល់អវិជ្ជមានដល់ថ្លើម ដែលអាចជាប៉ះពាល់រយៈពេលយូរ បើសិនជាថ្លើមមិនដំណើរការបានល្អ វាអាចបង្ករទៅជាជំងឺថ្លើមបាន។ ថ្ងៃនេះ admin នឹងបង្ហាញគន្លឹះខ្លះៗសម្រាប់អ្នកចូលគេងយូរៗ គួរតែកែទម្លាប់មកចូលគេងលឿនៗវិញ និង ត្រូវបំប៉នអាហារទាំងនេះ ដើម្បីទៅជំនួយថ្លើម ជាមួយនឹងអាហារ ៥ មុខនេះ៖ ១. កាហ្វេ កាហ្វេជាភេសជ្ជៈដ៏អស្ចារ្យម៉្យាង ដែលអាចជួយការពារជាតិខ្លាញ់ក្នុងថ្លើម។ គួរតែញ៉ាំកាហ្វេខ្មៅអត់ដាក់ស្ករ ព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថា ផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើម ឬអាចការពារថ្លើមពីការបំផ្លាញផ្សេងៗដោយពពួកវីរុស។ ២. ស្រូវសាលី ស្រូវសាលីគឺជា cereal ដែលល្អបំផុតសម្រាប់សុខភាព។ វាមាន...

ស្តេកសាច់គោបែបអឺរ៉ុប ទុកធ្វើញ៉ាំជប់លៀងល្ងាចឡើងនៅផ្ទះថ្ងៃសម្រាក

ធ្លាប់តែបង្ហាញពីរបៀបធ្វើម្ហូបបែបខ្មែរ ថៃ​ វៀតណាម ច្រើនហើយ ថ្ងៃនេះសុំបែបអឺរ៉ុបៗវិញម្តង។ ស្តេកសាច់គោអូស្ត្រាលីនេះ ធ្វើញ៉ាំនៅផ្ទះជប់គ្នា ឬញ៉ាំជាក្លែមស្រាក្រហម ខ្ជិលចេញទៅហាងរឹតតែអែម។ គ្រឿងផ្សំ៖ សាច់គោ​អូស្ត្រាលី​ ​(បេី​​យក​សាច់គោខ្មែរ​ ត្រូវ​យកសាច់​ត្រង់​គុម្ព​ករ​)អំបិល​ម្រេចទំពាំង​បារាំង​ រឺ ផ្កាខាត់ណាពណ៌ខៀវការ៉ុត ដំឡូងបារាំង ដំឡូងជ្វាសាច់លឿង ផ្សិតខ្ទឹមបារាំង ១ មើម ចិញ្រ្ចាំអោយតូចល្មមប្រេងអូលីវ​ស្លឹក​ Rosemary (បេីគ្មាន​​អាច​ប្រេី​ជីវ៉ាន់ស៊ុយ​រឺ​មិន​បាច់ដាក់​ក៏បាន​)ប័រ​ប្រៃ ​(salt butter) ម្សៅ...

ហាង GrillHouse BBQ & Beer បញ្ចុះ៣០% ទៅលើសាច់អាំង បញ្ចុះ៥០% សម្រាប់ Cocktail

១ខែពេញ បញ្ចុះសាច់អាំង ៣០% បញ្ចុះ Cocktail ៥០% ពីហាង GrillHouse BBQ & Beer ដើមខែថ្មីថ្មោងផងមានគីឡូសាច់អាំងអត់? បញ្ចុះតម្លៃពិសេសច្រើនថ្ងៃណាស់ ចាំកាលទៀត។ ដូចដែលបងប្អូនមួយចំនួនប្រាកដជាបានស្គាល់ ហាង GrillHouse BBQ & Beer រួចមកហើយ ដោយហាង មានបម្រើជូន នៅប្រភេទសាច់អាំងទឹកកាពិជាច្រើនរសជាតិ គ្រឿងក្លែមគ្រប់មុខ...

មកពីស្រុកវិញហើយឬនៅ? គិតទៅរកញ៊ាំបាយវត្ត? ហើយនោះគឺ Frank Coffee !

តោះមានគីឡូបាយវត្តទេ? តែកុំច្រឡំណានោះគឺអាហារដ្ឋាន​ Frank Coffee ដែលស្ថិតក្នុងវត្តស្វាយពពែក្បែរអុីអន១ ដែលបើកបំរើជូននៅអាហារ ពេលព្រឹក ពេលថ្ងៃ និងរសៀល ដែលគ្រប់មុខម្ហូបភាគច្រើនគឺ ប្រើស្លឹកឈូកខ្ចប់ម្ហូបអាហារ ដើម្បីថែរក្សាបរិស្ថាន ហើយជាទូទៅបងប្អូនតែហៅឈ្មោះថា បាយវត្ត។ សម្រាប់អាហារដ្ឋាន​ Frank Coffee ឬបាយវត្តនេះ មានលក់មុខម្ហូបបែបស្រុកស្រែ មានបាយសាច់ជ្រូក បាយភ្លៅមាន់ ត្រីដុត ត្រីអាំង ត្រីចៀន កង្កែបអាំង...

ចង់ញ៊ាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនជម្រើស តម្លៃសមរម្យកុំភ្លេចមកកាន់ ហាង ដឹងចិត្ត

ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ម្ដងៗអ្នកណាខ្លះ ធុញទ្រាន់រឿងពិបាករកកន្លែងញ៊ាំ ម៉ោះឈប់ខ្វល់រឿងនេះទៀតទៅ មកតាមAdmin មកហាង ដឹងចិត្ត មកមិនខុសបំណងទេ ព្រោះថាហាងមួយនេះធំទូលាយទាំងជាន់ក្រោម និងជាន់ខាងលើ។ ជាពិសេសគឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខដែលយើងអាចធ្វើការកុម្ម៉ង់បានតាមចំណូលចិត្ត រីឯតម្លៃក៏សមរម្យថែមទៀតផង។ ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំហាងដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ...

Most Read