តោះមានគីឡូបាយវត្តទេ? តែកុំច្រឡំណានោះគឺអាហារដ្ឋាន Frank Coffee ដែលស្ថិតក្នុងវត្តស្វាយពពែក្បែរអុីអន១ ដែលបើកបំរើជូននៅអាហារ ពេលព្រឹក ពេលថ្ងៃ និងរសៀល ដែលគ្រប់មុខម្ហូបភាគច្រើនគឺ ប្រើស្លឹកឈូកខ្ចប់ម្ហូបអាហារ ដើម្បីថែរក្សាបរិស្ថាន ហើយជាទូទៅបងប្អូនតែហៅឈ្មោះថា បាយវត្ត។



សម្រាប់អាហារដ្ឋាន Frank Coffee ឬបាយវត្តនេះ មានលក់មុខម្ហូបបែបស្រុកស្រែ មានបាយសាច់ជ្រូក បាយភ្លៅមាន់ ត្រីដុត ត្រីអាំង ត្រីចៀន កង្កែបអាំង បាយឆ្អឺងជំនី បាយត្រីងៀត សម្លបែបស្រុកស្រែ រួមជាមួយនិងកាហ្វេ ភេសជ្ជៈគ្រប់មុខ ធានាថាមិនខ្វះអ្វីញ៊ាំនោះទេ ។



ហើយសម្រាប់បងប្អូនដែលទើបតែមកពីស្រុកកំណើតវិញបន្ទាប់ពី ថ្ងៃឈប់សម្រាករួច នឹកឃ្លានបាយវត្ត ឬមុខម្ហូបបែបស្រុកស្រែ អាចមកសាកបាន គឺស្ថិតក្នុងវត្តស្វាយពពែ ក្បែរអុីអន១ គឺនៅថ្ងៃស្អែកនេះគាត់ចាប់ផ្តើមបើកលក់ជាធម្មតាវិញហើយ។





អាហារដ្ឋាន Frank Coffee ឬបាយវត្ត
ទីតាំង៖ស្ថិតក្នុងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្បែរអុីអន១ ផ្លូវសុធារស
លេខទូរសព្ទ៖ 096 32 99 751 / 012 449 889
បើកចាប់ពីម៉ោង 6:30 នាទីព្រឹក ដល់ម៉ោង 5 ល្ងាច
វីដេអូ៖