ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ម្ដងៗអ្នកណាខ្លះ ធុញទ្រាន់រឿងពិបាករកកន្លែងញ៊ាំ ម៉ោះឈប់ខ្វល់រឿងនេះទៀតទៅ មកតាមAdmin មកហាង ដឹងចិត្ត មកមិនខុសបំណងទេ ព្រោះថាហាងមួយនេះធំទូលាយទាំងជាន់ក្រោម និងជាន់ខាងលើ។ ជាពិសេសគឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខដែលយើងអាចធ្វើការកុម្ម៉ង់បានតាមចំណូលចិត្ត រីឯតម្លៃក៏សមរម្យថែមទៀតផង។
ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំហាងដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ ធានាថាមិនខកបំណងទេ ត្រៀមតែដាក់ម៉ាតឹងពោះទៅ។
តែប៉ុណ្ណេះដល់ម៉ោងបាយថ្ងៃត្រង់ ឌុបគ្នាមកហាង ដឹងចិត្ត វឺតៗមក ម្ហូបក៏ឆ្ងាញ់តម្លៃក៏សមរម្យញ៊ាំបានយ៉ាងរីករាយ។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅផ្លូវ១២២ កែង២៥៧ ក្រោយមន្ទីពេទ្យកុមារជាតិ សម្រាប់ផែនទីចុចទីនេះ ៕
ហាង ដឹងចិត្ត
លេខទូរសព្ទ៖ 089 778877 / 086 676 888
ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
ផែនទី៖ ចុចទីនេះ
វីដេអូ៖