អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។



ហាង មីឆារោងកុនអង្គរ មានលក់របស់ច្រើនមុខដូចជាមីឆា បាយឆា គុយទាវឆា ស៊ុបខួរ ស៊ុបមានខ្មៅ កង់ជីន ហាហ្កាវ សៀចម៉ៃ។ សម្រាប់មីឆា បាយឆា គឺមានសាច់ច្រើនប្រភេទសម្រាប់ជ្រើសរើសផងដែរ។ ហើយបើតាមម្ចាស់ហាងខ្សឹបប្រាប់Admin គឺថាក្នុងមួយថ្ងៃមីឆាលក់ដាច់រហូតទៅហាង ៥០គីឡូទៅ ៦០គីឡូ បាយឆា ៥០កំប៉ុងទៅ ៦០កំប៉ុងឯណោះ លក់ដាច់ខ្លាំងបែបនេះក៏ដោយសារតែគ្រឿងផ្សំ គឺត្រូវបានផ្សំឡើងដោយម្ចាស់ហាងផ្ទាល់ដោយខ្លួនឯងតែម្ដងជាមួយរូបមន្តពិសេសប្រចាំគ្រួសារ។ អ្វីដែលពិសេសទៀតនោះ ចំពោះស៊ុបខួរសម្រាប់អ្នកដែលផ្ដាសាយ មានអារម្មណ៍តានតឹងអីបានហុតស៊ុបនេះក្ដៅៗ១ចានដឹងតែបែកញើសស្រួលខ្លួនហ្មង។



តោះ ស្គាល់កន្លែងឆ្ងាញ់ពិសេសបែបនេះហើយ ល្ងាចនេះនឹកឃ្លានអីបបួលគ្នាមកណា ធានាថាបានញ៊ាំម៉ាឆ្ងាញ់មាត់។ សម្រាប់ទីតាំង ហាង មីឆារោងកុនអង្គរ គឺស្ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ និងចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៕





ហាង មីឆារោងកុនអង្គរ
លេខទូរសព្ទ៖ 010 78 78 00 / 071 787 80 08
ទីតាំង៖ ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ
(ចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់)
វីដែអូ៖