របៀបញ៉ាំឲ្យស្រកអស់ ៦ គីឡូ ត្រឹម ៣ សប្តាហ៍ ចង់សាកអត់?

៣ អាទិត្យ ៦ គីឡូ ចង់សាកអត់?

0
24425

សម្រកទម្ងន់ជារឿងលំបាកមួយ តែបើយើងផ្តោតអារម្មណ៍លើវាបន្តិច អ្វីៗអាចនឹងទៅជាងាយស្រួលវិញ។ បើសិនជាចង់ទទួលបានលទ្ធផលល្អ គួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ និងហាត់ប្រាណ​ក្នុងពេលតែមួយ តែរឿងរៀបចំអាហារញ៉ាំ ជាបញ្ហាដ៏លំបាករបស់មនុស្សមួយចំនួន ដែលធ្វើឲ្យគ្នាយើងមួយចំនួនមិនអាចសម្រកទម្ងន់បានសម្រេច។

ឥឡូវមកដឹងពីរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃក្នុងមួយសប្តាហ៍ទាំងអស់គ្នា៖

ថ្ងៃទី១

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប្រូខូលី ៤០ ក្រាម។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ ដំឡូងជ្វា ១ ដុំ។

Blackened Chicken and Avocado Salad Recipe – Blackened Chicken ...

ថ្ងៃទី២

អាហារពេលព្រឹក៖ នំប៉័ងធ្វើពី Riceberry ២​ ដុំ (២០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប៉ោម ១ ផ្លែ។

អាហារថ្ងៃត្រង់៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ១ ផ្លែ និង សាឡាដបន្លែបៃតង។

ថ្ងៃទី៣

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ២ ដុំ និងទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។

អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន ទឹកស៊ុបមីសូ និង គីមឈី។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ ចេក ១ ផ្លែ។

How to Cook Brown Rice in the Microwave • Steamy Kitchen Recipes ...

ថ្ងៃទី៣

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ប៉ោម ១ ផ្លែ និង ទឹកដោះគោ Low-fat ១ កែវ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង ដំឡូងជ្វា ២ ដុំ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ប៉េងប៉ោះតូចៗ ១០ ផ្លែ។

Buffalo Fresh Milk at Rs 70/litre | Malad East | Mumbai| ID ...

ថ្ងៃទី៥

អាហារពេលព្រឹក៖ បាយអង្ករសម្រូប ១ កូនចាន ស៊ុបសារាយសមុទ្រ ១ កូនចាន និង គីមឈី។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ២ ដុំ (២០០ ក្រាម) និង សាឡាដបន្លែបៃតង ។

អាហារពេលល្ងាច៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

ថ្ងៃទី៦

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ២ ផ្លែ ប្រូខូលី ៤០ ក្រាម។

អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន សណ្តែកបណ្តុះ ៤០ ក្រាម និង គីមឈី ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង បន្លែសាឡាដ។

ថ្ងៃទី៧

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) ប្រូខូលី ៤០ ក្រាម និង ប៉ោម ១ ផ្លែ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) សាឡាដបន្លែបៃតង និង ដំឡូងជ្វា ២ ដុំ ។

អាហារពេលល្ងាច៖ ផឹកទឹកឲ្យបានច្រើន ពងទាស្ងោរ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

បន្តញ៉ាំបែបនេះវិលជុំឲ្យគ្រប់ចំនួន ៣ សប្តាហ៍ យើងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត តែកុំភ្លេចហាត់ប្រាណតិចៗបន្ថែម និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផង។