បុកល្ហុងលាក់ខ្លួន មានអ្នកខ្លះក៏ស្គាល់ អ្នកខ្លះក៏មិនទាន់បានស្គាល់ដែរព្រោះថាហាងមួយនេះប្លែកពីហាងដ៏ទៃដោយសារតែតូបនៅខាងមុខតូចទេដែលមិនសូវមានអ្នកចាប់អារម្មណ៍ តែដល់ពេលចូលទៅខាងក្នុងទីតាំងធំទូលាយ បរិយាកាសល្អ អាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយមិត្តភក្តិ ក្រុមការងារ និងសំណព្វចិត្តរបស់អ្នកម៉ាអ៊ែម។



ម៉ោះៗ សម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំបុកល្ហុង Admin គិតថាមកទីនេះគឺពិតជាមិនខកបំណងនោះទេ ព្រោះថាចុងភៅនៅទីនេះមានបទពិសោធន៍យូរឆ្នាំហើយ រសជាតិបុកល្ហុងដែលចេញមកគឺឆ្ងាញ់ៗណាស់ ជាពិសេសយើងអាចកុម្ម៉ង់បានតាមចំណូលចិត្តថែមទៀតផង។ អ្នកដែលចូលចិត្តហិរតិច ហិរខ្លាំងគេបុកជូនមួយកំប្លេរ ហើយក្រៅពីបុកល្ហុងនេះហាងក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដូចជា៖ បុកមី បុកក្ដាម បុកកំពឹសឆៅ បុកពោត ស្លាបមាន់អាំង ជើងមាន់អាំង ខ្យងអប់ លៀសឆាអំបិលម្ទេស ក្ដាមឆា សាច់ជ្រូកអាំងបាយដំណើប នំបញ្ចុក និងបុកល្ហុងច្រើនរសជាតិ ច្រើនប្រភេទទៀត។



ណ្ហើយចង់ដឹងថាម្ហូបគ្រប់មុខ បុកល្ហុងឆ្ងាញ់ពិសេសខ្លាំងប៉ុណ្ណា ទីតាំងពិសេសបែបម៉េចមានសាកដោយខ្លួនឯងទេ កុំអោយថាAdmin ចេះតែនិយាយណា។ សម្រាប់ទីតាំងគឺស្ថិតនៅជិតវត្តទួលទំពូង ផ្លូវ៣៩៦ សម្រាប់ផែនទី ចុចទីនេះ ៕



ហាង បុកល្ហុងលាក់ខ្លួន
លេខទូរសព្ទ៖ 010 668 669
ទីតាំង៖ សម្រាប់ទីតាំងគឺស្ថិតនៅជិតវត្តទួលទំពូង ផ្លូវ៣៩៦
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៣រសៀល ដល់ម៉ោង៩យប់)
វីដេអូ៖