ស្តេកសាច់គោបែបអឺរ៉ុប ទុកធ្វើញ៉ាំជប់លៀងល្ងាចឡើងនៅផ្ទះថ្ងៃសម្រាក

តោះរៀនធ្វើញ៉ាំបែបអឺរ៉ុបៗ

0
2494

ធ្លាប់តែបង្ហាញពីរបៀបធ្វើម្ហូបបែបខ្មែរ ថៃ​ វៀតណាម ច្រើនហើយ ថ្ងៃនេះសុំបែបអឺរ៉ុបៗវិញម្តង។ ស្តេកសាច់គោអូស្ត្រាលីនេះ ធ្វើញ៉ាំនៅផ្ទះជប់គ្នា ឬញ៉ាំជាក្លែមស្រាក្រហម ខ្ជិលចេញទៅហាងរឹតតែអែម។

គ្រឿងផ្សំ៖

  • សាច់គោ​អូស្ត្រាលី​ ​(បេី​​យក​សាច់គោខ្មែរ​ ត្រូវ​យកសាច់​ត្រង់​គុម្ព​ករ​)
  • អំបិល​
  • ម្រេច
  • ទំពាំង​បារាំង​ រឺ ផ្កាខាត់ណាពណ៌ខៀវ
  • ការ៉ុត ដំឡូងបារាំង ដំឡូងជ្វាសាច់លឿង ផ្សិត
  • ខ្ទឹមបារាំង ១ មើម ចិញ្រ្ចាំអោយតូចល្មម
  • ប្រេងអូលីវ​
  • ស្លឹក​ Rosemary (បេីគ្មាន​​អាច​ប្រេី​ជីវ៉ាន់ស៊ុយ​រឺ​មិន​បាច់ដាក់​ក៏បាន​)
  • ប័រ​ប្រៃ ​(salt butter)
  • ម្សៅ gravy កញ្ចប់ (អាចរកទិញបាននៅតាមផ្សារទំនើប)
  • ខ្ទឹមសដំដាក់ទាំងសំបក​ និងខ្ទឹមស​ចិញ្រ្ចាំ​បន្តិច​សំរាប់ឆាបន្លែ (បន្លែ​អាចដាក់​តាម​ចំនង់ចំណូលចិត្ត)

វិធីធ្វើ៖

១. ដំបូងដាក់ដំឡូងបារាំង ដំឡូងជ្វាអាំងមួយអន្លើ

២. រោយ​អំបិល​ និងម្រេច​បន្តិច​លេីសាច់​គោបន្ទាប់មក​ចាក់ប្រេងអូលីវ​ ចូលខ្ទះអោយ​រាងក្តៅបន្តិច​សឹម​ដាក់សាច់គោចូល​ បើបង​ប្អូន​ចង់អោយសាច់ឆ្អិន ៥០% (ភាសាអង់គ្លេសហៅថា Medium rare) ត្រូវចំអិនសាច់ម្ខាងៗ ៣ ទៅ ៤ នាទីតាមកម្រាស់សាច់ក្រាស់ រឺស្ដើង បន្ទាប់មក​ដាក់ប័រប្រៃ ខ្ទឹមសដំ Rosemary ចូល​ ហេីយដួស​ប័រស្រោច​ ទាំងសងខាង​សាច់​អោយ​បាន ​១ នាទី​ រួចដួសសាច់ទុកមួយអន្លើ (ចំនាំ: មិនត្រូវហាន់សាច់ភ្លាមៗទេ នោះនឹងហូរទឹកចេញពីសាច់អស់សាច់នឹងប្រែជារឹងខ្សោះអត់ឆ្ងាញ់ទេ បងប្អូនត្រូវទុកសាច់រយៈពេល ១០ នាទីសិនចាំហាន់)

៣.ដាក់ប៊រ័បន្តិចចូលខ្ទះទៀត ដាក់ខ្ទឹមសរចូល​ ដាក់ទំពាំងបារាំង​ ការ៉ុតចូល ១ នាទី​ ក្នុង​ខ្ទះដែលចៀន​សាច់ដដែល​ បន្ទាប់មក​ដាក់ផ្សិត​២នាទី​ រឺ​ យូរ​ជាង​តាម​បងប្អូន​ចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម​

*របៀបធ្វើGravy sauce

១. ដាក់ម្សៅ gravy កូរជាមួយទឹកបន្តិចអោយរលាយសព្វល្អ

២. ដាក់កូនឆ្នាំងតូចមួយ លីងខ្ទឹមបារាំងអោយឆ្អិនបន្តិចរួចចាក់ទឹកម្សៅ gravy ចូល បន្ថែមអំបិល និងស្ករមួយចិប បើកភ្លើងល្មមកូរអោយខាប់បន្តិចជាការស្រេច។

ប្រភព៖ Davy Ngon