យ៉ាអួភាគច្រើនឃើញគេប្រើក្នុងរបបអាហាររបស់អ្នកសម្រកទម្ងន់។ តើញ៉ាំយ៉ាអួពិតជាជួយសម្រកទម្ងន់បានមែនអត់ ឬយ៉ាងណា? ឥឡូវថ្ងៃនេះមកស្រាយចម្ងល់ទាំងអស់។

តើយ៉ាអួធ្វើឡើងពីអី?
បាក់តេរីដែលប្រើសម្រាប់ធ្វើយ៉ាអួគឺជាពពួក Streptococcus thermophiles។ ជាតិ Lactobacilus bulgaricus បានបន្ថែមចូលក្នុងទឹកដោះគោស្រស់និងយកទៅដាំលើភ្លើង។ បាក់តេរីក្លាយទៅជាស្ករ (Lactose) ក្នុងទឹកដោះគោដើម្បីបម្លែងទៅជាអាស៊ីត Lactic។ អាស៊ីត Lacticធ្វើឲ្យទឹកដោះគោប្រែជាខាប់ ហើយមានរសជាតិជូរដូចយ៉ាអួ ដែលយើងតែងតែញ៉ាំ ហើយបាក់តេរីផ្សេងៗទៀតក្នុងយ៉ាអួបានជួយដល់សុខភាព។
សារធាតុចិញ្ចឹមក្នុងយ៉ាអួ
ទោះបីជាយ៉ាអួធ្វើឡើងពីបាក់តេរីមែន តែវាល្អចំពោះសុខភាព។ ដោយសារវាសម្បូរកាល់ស្យូម ប្រូតេអ៊ីន និង probitotics ដែលល្អចំពោះរាងកាយ។

តើយ៉ាអួពិតជាជួយសម្រកទម្ងន់បានទេ?
ជាដំបូងគ្រាន់តែចង់ប្រាប់ថា យ៉ាអួមិនធ្វើឲ្យគីឡូយើងស្រកបានទេ តែបើញ៉ាំវាឲ្យបានទៀងទាត់ វាអាចធ្វើឲ្យយើងឡើងទម្ងន់វិញបាន។ យើងតាមការសិក្សារបស់ បណ្ណាល័យជាតិផ្នែកវេជ្ជសាស្ត្រ ដែលបានធ្វើការស្ទង់មតិលើយុវវ័យ 8,516 ដែលបានញ៉ាំយ៉ាអួច្រើនជាង ៧ សប្តាហ៍ក្នុងមួយសប្តាហ៍។ រាងកាយរបស់ពួកគេឡើងទម្ងន់។ ខុសពីអ្នកដែលញ៉ាំយ៉ាអួត្រឹមតែ ១ កែវក្នុងសប្តាហ៍។