៤ កន្លែងកៀកៗក្រុង ទេសភាពស្អាត ខ្យល់បរិសុទ្ធស័ក្តិសមបំផុតសម្រាប់អ្នកមិនទាន់បានដើរលេង

ថ្ងៃគេឈប់មិនបានទៅណា ចាំសៅរ៍អាទិត្យទៅលេង ៤ កន្លែងនេះសងវិញក៏បាន

0
8060

ឈប់ជិត ១០ ថ្ងៃ បានទៅណាខ្លះ? ចង់ទៅដើរលេងតាមខេត្តដែរ តែខ្លាចឡាន ម៉ូតូច្រើន មានមនុស្សច្រើនពេក ព្រោះកូវីដមិនទាន់ចប់ស្រួលបួលទេ ហើយក៏សម្រេចថាដេកផ្ទះស្អាត។ បើមិនទាន់បានទៅណា អាចទៅលំហែខួរក្បាល ៤ កន្លែងនេះនៅកៀកៗក្រុងទេ ជិះមួយខ្វាចដល់ហើយ សម្បូរម្ហូបញ៉ាំ ហើយមានកន្លែងកម្សាន្តច្រើនទៀត តោះបបួលអ្នកដេកផ្ទះទៅទាំងអស់គ្នា។

Amarak Farm កសិដ្ឋាន អមរៈ

មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?‍♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride cycle ?, សួនកុមារ Playground ??‍♂️, តារាងបាល់ Football ⚽️, រោងបន្លែដាំដុះ vegetable ?, ការបង្រៀនបច្ចេកទេសដាំដុះ planing ? និងបោះតង់ Tent ? ។ អាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ហើយមុខម្ហូបដែលល្បីប្រចាំចំការនោះគឺ មាន់ដុត និងត្រីបំពង អមជាមួយបន្លែស្រស់ៗ ជ្រលក់ទឹកត្រីកោះកុង ទឹកប្រហុក និងទឹកម្រេចក្រូចឆ្មារជាតិអស់ស្ទះ។

Amarak Farm កសិដ្ឋាន អមរៈ
លេខទូរសព្ទ៖ 097 979 7767
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

ភោជនីដ្ឋាន ជំនោរកោះនរា

ភោជនីដ្ឋាន ជំនោរកោះនរា ជាទីតាំងដ៏ល្អសម្រាប់ការជួបជុំមិនថាកម្មវិធីតូចធំនោះទេ គឺធានាថាសេវាកម្មទទួលម៉ាអ៊ែម មិនអោយខកបំណងនោះទេ។ ជាពិសេសជាមួយបរិកាសបែបធម្មជាតិ រួមទាំងរសជាតិ់់់់់់ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅក្នុងហាង​ មួយមុខណាក៏មានរសជាតិដែរ គឺថាអោយតែបានមកដល់ដឹងតែសប្បាយរីករាយ ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។

ភោជនីដ្ឋាន ជំនោរកោះនរា
លេខទំនាក់ទំនង៖ 069 336 969
ទីតាំង៖ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

រមណីយដ្ឋាន ភូមិផ្កាត្រកួន

សម្រាប់អ្នកមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​ សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន
លេខទូរសព្ទ៖ 092 202 493
ទីតាំង៖ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល
ផែនទី៖ ចុចទីនេះ

ចំការដូងក្រអូប លោក តាំង ឆេងហួត

គ្រាន់តែលឺថាចំការ សម្រាប់អ្នកដែលចូលចិត្តដាំដំណាំ ស្រលាញ់ការរស់នៅបែបធម្មជាតិ ច្បាស់ជាចាប់អារម្មណ៍ចង់មកឃើញ និងដើរលំហែរអារម្មណ៍ក្នុងចំការនេះជាក់ជាមិនខាន។ ចំការដូងក្រអូប ត្របែកឥតគ្រាប់ នេះគឺមានទីតាំងនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ផែនទីចុចទីនេះ)។ ប្រសិនបើអ្នកទាំងអស់គ្នាបានមកដល់ចំការផ្ទាល់ ឃើញដំណាំដែលកំពុងតែមានផ្លែស្រោចដើម ពេញក្នុងដីចំការជាង២០ហិកតានេះ អ្នកទាំងអស់គ្នាច្បាស់ជាចង់ចេះចង់ដឹងក្នុងការដាំដុះ ធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់បែបនេះ។ រឿងទាំងអស់នេះមិនជាថ្វី ព្រោះថាលោក តាំង ឆេងហួត ដែលជាម្ចាស់ចំការក៏មានលក់ពូជដូងក្រអូប និងដំណាំផ្សេងៗដែលមានក្នុងចំការរបស់លោកតា ក៏ដូចជាចែករំលែកក្នុងការដាំដុះ និងថែរក្សាដំណាំធ្វើយ៉ាងណាអោយបានទិន្នផលដូចដំណាំរបស់លោកតា។

ចំការដូងក្រអូប លោក តាំង ឆេងហួត
ផែនទី៖ ចុចទីនេះ