អូរីអូក្រឡុក ឬ Oreo milk shake អ្នកខ្លះប្រាកដជាធ្លាប់ទៅផឹកក្នុងហាងកាហ្វេប្រេនៗហើយ។ មិនថោកទេណា បើហាងរៀងប្រេនល្បីដែរមួយកែវម៉េចក៏ជិត ៣ ដុល្លារដែរ។ ចុះបើទិញនំអូរីអូយកមកក្រឡុកខ្លួនឯងមិនលល់លុយជាង ហិហិ ចេះរកទំនុកឃើញ។
គ្រឿងផ្សំ៖
- ទឹកសូកូឡា ចំនួន ៤ ស្លាបព្រា
- OREO Cookie ចំនួន ៨ ដុំ ហើយត្រូវបំបែកជាបំណែក
- ការ៉េមវ៉ានីឡា ចំនួន ៦ កែវ កូរឲ្យហ្មត់
- ម៉ាស៊ីនក្រឡុកផ្លែឈើ

វិធីធ្វើ៖
១. យកស្លាបព្រាដួសទឹកសូកូឡា ៤ ស្លាបព្រាតូច ចាក់ចូលទៅក្នុងកែវ
២. កាត់នំ OREO ជា4ចំណែកឲ្យល្អរួចទុកមួយអន្លើ
៣.បំបែក OREO ផ្សេងទៀតជាបួនចំណែក លាយជាមួយទឹកដោះគោ និងការ៉េម លាយបញ្ចូលគ្នាអោយសព្វល្អដាក់ក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ។ ចាក់ចូលក្នុងកែវហើយថែមនំ OREO ដែលបានបំបែករៀបពីលើ។ រួចរាល់ហើយអាចញ៉ាំបានភ្លាមៗ។
