Monthly Archives: August, 2020

មីឆារោងកុនអង្គរ លក់តាំងពីឆ្នាំ១៩៩៥ ភ្ញៀវចាស់ក្មេងចូលញ៊ាំមិនដែលចេះស្ងាត់ម៉េច

អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។ ហាង មីឆារោងកុនអង្គរ មានលក់របស់ច្រើនមុខដូចជាមីឆា បាយឆា គុយទាវឆា ស៊ុបខួរ ស៊ុបមានខ្មៅ កង់ជីន ហាហ្កាវ សៀចម៉ៃ។ សម្រាប់មីឆា បាយឆា គឺមានសាច់ច្រើនប្រភេទសម្រាប់ជ្រើសរើសផងដែរ។ ហើយបើតាមម្ចាស់ហាងខ្សឹបប្រាប់Admin គឺថាក្នុងមួយថ្ងៃមីឆាលក់ដាច់រហូតទៅហាង...

របៀបញ៉ាំឲ្យស្រកអស់ ៦ គីឡូ ត្រឹម ៣ សប្តាហ៍ ចង់សាកអត់?

សម្រកទម្ងន់ជារឿងលំបាកមួយ តែបើយើងផ្តោតអារម្មណ៍លើវាបន្តិច អ្វីៗអាចនឹងទៅជាងាយស្រួលវិញ។ បើសិនជាចង់ទទួលបានលទ្ធផលល្អ គួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ និងហាត់ប្រាណ​ក្នុងពេលតែមួយ តែរឿងរៀបចំអាហារញ៉ាំ ជាបញ្ហាដ៏លំបាករបស់មនុស្សមួយចំនួន ដែលធ្វើឲ្យគ្នាយើងមួយចំនួនមិនអាចសម្រកទម្ងន់បានសម្រេច។ ឥឡូវមកដឹងពីរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃក្នុងមួយសប្តាហ៍ទាំងអស់គ្នា៖ ថ្ងៃទី១ អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។ អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ...

បុកល្ហុងលាក់ខ្លួន ពិបាករកតែពិសេសបានទៅដល់ម្ដងច្បាស់ជាចាប់ចិត្តចង់ទៅម្ដងទៀត?

បុកល្ហុងលាក់ខ្លួន មានអ្នកខ្លះក៏ស្គាល់ អ្នកខ្លះក៏មិនទាន់បានស្គាល់ដែរព្រោះថាហាងមួយនេះប្លែកពីហាងដ៏ទៃដោយសារតែតូបនៅខាងមុខតូចទេដែលមិនសូវមានអ្នកចាប់អារម្មណ៍ តែដល់ពេលចូលទៅខាងក្នុងទីតាំងធំទូលាយ បរិយាកាសល្អ អាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយមិត្តភក្តិ ក្រុមការងារ និងសំណព្វចិត្តរបស់អ្នកម៉ាអ៊ែម។ ម៉ោះៗ សម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំបុកល្ហុង Admin គិតថាមកទីនេះគឺពិតជាមិនខកបំណងនោះទេ ព្រោះថាចុងភៅនៅទីនេះមានបទពិសោធន៍យូរឆ្នាំហើយ រសជាតិបុកល្ហុងដែលចេញមកគឺឆ្ងាញ់ៗណាស់ ជាពិសេសយើងអាចកុម្ម៉ង់បានតាមចំណូលចិត្តថែមទៀតផង។ អ្នកដែលចូលចិត្តហិរតិច ហិរខ្លាំងគេបុកជូនមួយកំប្លេរ ហើយក្រៅពីបុកល្ហុងនេះហាងក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដូចជា៖ បុកមី បុកក្ដាម បុកកំពឹសឆៅ បុកពោត ស្លាបមាន់អាំង ជើងមាន់អាំង...

ទំនងហ៎ា នំប័ុងសាច់គោអាំង ភូមិចំរើនផល បានមកដល់ដឹងតែឆ្ងាញ់មាត់ហ្មង

រសៀលហើយ ពេលនេះក្រពះចាប់ផ្ដើមឃ្លានទៀតហើយ បែបនេះមានតែរកអាហារសម្រន់អាំងឈ្ងុយៗ មានកោះមាន់ ថ្លើមមាន់ គូទមាន់ ស្លាបមាន់ សាច់គោអាំង ញ៊ាំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ។ ណ្ហើយរៀបរាប់ច្រើនពេកហើយ កុំអោយពោះកូរខ្លាំងពេក តោះមកញ៊ាំអ្វីដែលរៀបរាប់ខាងលើនៅ ហាងសាច់គោអាំងភូមិចំរើនផល ទាំងអស់គ្នាព្រោះថាកន្លែងឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏ធូរថ្លៃថែមទៀត។ ហាង នំប័ុងសាច់អាំងភូមិចំរើនផល លក់ជាង១០ឆ្នាំមកហើយគិតរហូតមកដល់ពេលនេះ និងទទួលបានការគាំទ្រខ្លាំងព្រោះនំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ ហើយម្ចាស់ហាងក៏រួសរាយរាក់ទាក់ទៀតផង ដែលធ្វើអោយអតិថិជនរបស់គាត់មកញ៊ាំពេញៗហាង និងមានអ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះស្ងាត់ម៉េច។ ក្នុងមួយថ្ងៃគាត់លក់អស់សាច់ជាង ២០គីឡូ រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមឯណោះមិនដែលសល់ទេ។ សម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស...

ភីកឃី មូយ៉ាងស៊ុបសាច់អាំងបែបថៃ ដ៏ល្បីបើកសាខាថ្មីនៅក្រុងតាខ្មៅ

អីយ៉ាស តែប៉ុណ្ណេះងាយស្រួលហ្មងសម្រាប់អ្នកដែលនៅក្រុងតាខ្មៅ នឹកឃ្លានស៊ុបសាច់អាំងបែបថៃ លែងលំបាកទៅណាឆ្ងាយទៀតហើយមកត្រឹមតែហាង ភីកឃី មូយ៉ាង(សាខាទី៤) នៅផ្លូវ២១០ ជិតសាលាចិនហេងតុងអាចញ៊ាំបានម៉ាឆ្ងាញ់មាត់។ តោះៗ នៅចាំអីទៀតរបស់ឆ្ងាញ់មកដល់ហើយតើ ល្ងាចនេះណាត់គ្នាមកសាកមកណាហុតស៊ុបក្ដៅៗ ញ៊ាំសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ក្ដីសុខម្ល៉េះទេ។ ភីកឃី មូយ៉ាងស៊ុបសាច់អាំងបែបថៃ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេណា តម្លៃក៏សមរម្យថែមទៀតផង ដោយស៊ុបសាច់អាំងឈុតធំតម្លៃត្រឹមតែ ៤០០០០រៀល ឈុតតូចតម្លៃ ១៥០០០រៀល និងសាច់ថែម ១ចាន ៥០០០រៀល បន្លែថែម ១ចាន...

រកយូរហើយ វិធីធ្វើនំម្នាស់ គេកំពុងល្បីលក់ពេញអនឡាយ

មួយរយៈមុនគេល្បីលក់កូននំប៉័ងតូចៗ ឥឡូវពេញនិយមនំស្នូលម្នាស់វិញម្តង។ បើខ្ជិលធ្វើទិញគេញ៉ាំក៏បាន តែបើគិតៗ បើយើងទុកលុយខ្លះ ហើយមករៀនធ្វើខ្លួនឯងវិញ ចំណេញទាំងចំណេះ ទាំងលុយ ល្អម៉្យាងដែរ។ ណាមួយជិតដល់ថ្ងៃឈប់ច្រើនថ្ងៃអ៊ីចឹង មានពេលធ្វើច្រើនណាស់។ គ្រឿងផ្សំ៖ ម្នាស់ ៤ ផ្លែស្ករអំពៅស្ករ Glucoses ១ ស្លាបព្រាក្រូច ១ ចំនិតម្ស៉ៅខេក ១៥០ក្រាមម្ស៉ៅទឹកដោះគោ ២០ ក្រាមម្ស៉ៅស្ករ ៤៥ ក្រាមប័រសាប...

មិនដែលដឹង! ញ៉ាំគីមឈីជួយសម្រកគីឡូ ហើយជួយដល់សុខភាពបានប៉ុន្មានយ៉ាងនេះទៀត

គីមឈី ត្រូវបានគេចាត់ទុកជាម្ហូបន្ទាប់បន្សំ ដែលពេញនិយមខ្លាំងនៅប្រទេសកូរ៉េ។ ជាទូទៅយើងឃើញគេញ៉ាំវាជាមួយសាច់អាំង ឬយកទៅឆាបាយ និងដាក់ក្នុងស៊ុបជាដើម។ ចំពោះគ្រឿងផ្សំ ធ្វើឡើងពីបន្លែផ្សេងៗគ្នា។ ចុះគីមឈីមានអត្ថប្រយោជន៍អីខ្លះ? សារធាតុចិញ្ចឹមសំខាន់ៗមាននៅក្នុងបន្លែដែលយកមកធ្វើវា។ ភាគច្រើនសម្បូរទៅដោយ វីតាមីន A C B6 ពពួករ៉ែ និងអាស៊ីដអាមីណូច្រើនជាង ៣៤ មុខទៀត។ ការញ៉ាំគីមឈីក្នុងបរិមាណត្រឹមត្រូវអាចជួយដល់សុខភាពយើងបានច្រើន។ ១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ២. ជំនួយសុខភាពបេះដូង ៣. ប្រព័ន្ធរំលាយអាហារដំណើរការល្អ ៤. កាត់បន្ថយការរលាក ៥. សម្រកទម្ងន់ ៦....

ជ្រូកកណ្ដុរអាំងបង្វិលឆ្ងាញ់លេខ១ ស្បែកស្រួយរសជាតិសាច់ពិសេសញ៊ាំឆ្ងាញ់រហូតដល់លិឍដៃ??

ធ្លាប់តែញ៊ាំជ្រូកស្រុកពូជធម្មតាយកមកខ្វៃប្រលាក់អាំងហើយតែងនិយាយថាឆ្ងាញ់មែនអត់ តែ Admin ចង់ប្រាប់ថាបើបានញ៊ាំជ្រូកកណ្ដុរពូជសុទ្ធ១០០% និងជ្រូកកណ្ដុរកាត់ជ្រូកព្រៃអាំងបង្វិល គឺច្បាស់ជាលាន់មាត់សរសើរថាឆ្ងាញ់ៗថ្វេរដងហ្មង ព្រោះថាវាមានរសជាតិពិសេសប្លែកពីជ្រូកដ៏ទៃ។ អ្នកដែលចង់ញ៊ាំជ្រូកកណ្ដុរ និងជ្រូកកណ្ដុរកាត់ជ្រូកព្រៃនេះ គឺមិនងាយទេណា ព្រោះថាមិនសូវមានលក់លើទីផ្សារទេ តែពេលនេះ Admin ស្គាល់ផេកហ្វេសប៊ុកដែលលោកអ្នកអាចធ្វើការកុម្ម៉ង់បាននោះគឺ បបរមាន់ស្រែ ផ្ទះអុីដា រឺតាមរយៈលេខទូរសព្ទ 098 660 661/ 012 677 886 ដែលបាននាំចូលពីអាហារដ្ឋាន...

កប់អស់ស្ទះទឹកកកឈូសផ្លែប័រ ផ្លែធុរេន ឆ្ងាញ់ខ្លាំងលក់ដាច់រាប់រយកែវក្នុងមួយថ្ងៃៗ នៅហាង ម៉ូតូកាហ្វេ???

ឃើញហើយមិនបានមកញ៊ាំច្បាស់ជាអារម្មណ៍មិនស្ងប់ គេងមិនលក់បក់មិនល្ហើយទេ បើទំនងយ៉ាងនេះទឹកកកឈូសផ្លែប័រ ផ្លែធុរេន នៅហាង ម៉ូតូកាហ្វេ អាចនិយាយបានថាឃើញហើយស្រក់ទឹកមាត់ឃ្លានហ្មង។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះក៏មានទឹកកកឈូសថ្មី ៣មុខបន្ថែមទៀតគឺទឹកកកឈូសសូកូឡាដូងខ្ចី ទឹកកកឈូសស្តូបឺរី និងទឹកកកឈូសខារ៉ាម៉ាកាហ្វេ។ សម្រាប់អ្នកដែលមិនទាន់បានភ្លក្សរសជាតិទឹកកកឈូស ដ៏ល្បីខាងលើកុំបង្អង់យូរណាណាត់គ្នាមកវឺតៗមក របស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណាត់ដៃគូរដៃកង់របស់អ្នកមកញ៊ាំមកណា ព្រោះថាផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។ ឯធុរេន ក៏ពិសេសមិនធម្មតាបានញ៊ាំហើយដឹងតែលិឍមាត់ជក់មាត់ជីបៗហ្មង។ ក្រៅពីទឹកកកឈូសដ៏ល្បីប្រចាំហាងនេះ ក៏មានកាហ្វេ...

ម្ហូបសាមញ្ញៗ ធូរថ្លៃៗតែឆ្ងាញ់ម៉ាទំហឹង បានស្គាល់កន្លែងនេះហើយលែងស្គមហ្មង

មួយកន្លែងនេះច្បាស់ជាមានអ្នកធ្លាប់ស្គាល់ពីមុនមកខ្លះហើយ ព្រោះថាលក់រាប់ឆ្នាំហើយណា តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក នៅផ្លូវត្រសក់ផ្អែមយើងហ្នឹង។ និយាយពីថាម្ហូបសាមញ្ញៗទេ តែរសជាតិពិសេសអស់ស្ទះហើយ បានញ៊ាំច្បាស់ជាលាន់មាត់ថាឆ្ងាញ់ហ្មង។ សម្រាប់អ្នកដែលចង់មកញ៊ាំនៅទីនេះអាចមកបានចាប់ពីម៉ោង៥កន្លះល្ងាច ដល់ម៉ោង១២កន្លះយប់ណា។ តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក មានលក់កង្កែបអាំង, សាច់បីជាន់, ឆ្អឹងជំនីជ្រូកអាំង, ស្លាបមាន់អាំង, ងាវអប់, ខ្យងអប់, សាច់គោអាំង, ក្ដាមអប់, ជើងមាន់អាំង, ព្រុយត្រី, ត្រីងៀត, មឹក និងបង្គាអប់។...

សល់លុយទៀត! តោះរៀនធ្វើតែមេអំបៅដូងផឹកខ្លួន

លើកមុនបានដឹងពីអត្ថប្រយោជន៍តែមេអំបៅម្តងហើយ វាល្អចំពោះសុខភាពខ្លាំងណាស់។ ក្រៅពីល្អចំពោះសុខភាពហើយបើបានយកមកឆុងលាយទឹកដូង ដាក់ទឹកដោះគោរឹតតែឆ្ងាញ់។ បើចង់សល់លុយ កុំភ្លេចឆុងញ៉ាំខ្លួនឯងនៅផ្ទះ ធានាថាឆ្ងាញ់មិនចាញ់គេធ្វើលក់ទេ។ គ្រឿងផ្សំ៖ ទឹកដោះគោរខាប់ 40 ml ទឹកដោះគោរស្រស់ 25 ml ទឹកដូងក្រអូប 50 ml ទឹកតែមេអំបៅ 100 ml វិធីធ្វើ៖ ដំបូងចាក់ទឹកដោះគោរខាប់ ទឹកដោះគោរស្រស់ និងទឹកដូងក្រអូបចូលគ្នា ហើយកូរអោយសព្វ រួចចាក់ទឹកកកចូលអោយពេញកែវ ចុងក្រោយចាក់ទឹកតែអមតះចូលជាការស្រេច។​

ជ្រក់ស្វាយខ្ចីស្រួយឆ្ងាញ់ តាមពិតគេធ្វើអ៊ីចឹងសោះ

អ្នកណាខ្លះហ្វេនម្ជូរដូច admin ដែរ? ម៉ោង ១២ យប់ក៏ឡើងញ៉ាំដែរឲ្យតែមាននៅផ្ទះ។ តែទាស់តែខ្ជិលជិះទៅញ៉ាំហ្នឹងហ្មង ឥឡូវទើបរកអុស ប្រទះរូបមន្តជ្រក់ស្វាយខ្ចីស្រួយៗ ចាំធ្វើដាក់នៅផ្ទះទាំងឆ្នាំងៗ ទុកញ៉ាំឲ្យណាណីថ្ងៃឈប់ម្តង។ គ្រឿងផ្សំ៖ ស្វាយខ្ចី (មិនទាន់ដាក់គ្រាប់) ៥ផ្លែរ៉តឌី កន្លះស្លាបព្រាបាយអំបិល កន្លះស្លាបព្រាបាយស្ករស ៥ ស្លាបព្រាបាយម្ទេសតាមចំណូលចិត្ត (ហាន់ ៣-៤ កំណាត់)ទឹកកក វិធីធ្វើ៖ ១. ស្វាយចិតសំបក (មិនចិតក៏បាន) ហើយលាងទឹកឲ្យស្អាត ពុះជា...

Most Read