អីយ៉ាស តែប៉ុណ្ណេះងាយស្រួលហ្មងសម្រាប់អ្នកដែលនៅក្រុងតាខ្មៅ នឹកឃ្លានស៊ុបសាច់អាំងបែបថៃ លែងលំបាកទៅណាឆ្ងាយទៀតហើយមកត្រឹមតែហាង ភីកឃី មូយ៉ាង(សាខាទី៤) នៅផ្លូវ២១០ ជិតសាលាចិនហេងតុងអាចញ៊ាំបានម៉ាឆ្ងាញ់មាត់។ តោះៗ នៅចាំអីទៀតរបស់ឆ្ងាញ់មកដល់ហើយតើ ល្ងាចនេះណាត់គ្នាមកសាកមកណាហុតស៊ុបក្ដៅៗ ញ៊ាំសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ក្ដីសុខម្ល៉េះទេ។



ភីកឃី មូយ៉ាងស៊ុបសាច់អាំងបែបថៃ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេណា តម្លៃក៏សមរម្យថែមទៀតផង ដោយស៊ុបសាច់អាំងឈុតធំតម្លៃត្រឹមតែ ៤០០០០រៀល ឈុតតូចតម្លៃ ១៥០០០រៀល និងសាច់ថែម ១ចាន ៥០០០រៀល បន្លែថែម ១ចាន ២០០០រៀលតែប៉ុណ្ណោះ។ អ្វីដែលពិសេសថែមទៀតនោះទឹកស៊ុបគឺប្រើគ្រឿងផ្សំពិសេសមិនមានប្រើប្រាស់ប៊ីចេង គិតគូដល់សុខភាពអតិថិជនជាចំបង។ សម្រាប់បរិយាកាសក្នុងហាងក៏ធំទូលាយ ដែលលោកអ្នកអាចមករៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗបានម៉ាអ៊ែមថែមទៀតផង។



កុំភ្លេចណា អ្នកជុំវិញក្រុងតាខ្មៅ ឃ្លានចង់ញ៊ាំជិះវឺតៗមកណា ងាយណាមានទៅស៊ុបសាច់អាំងឆ្ងាញ់ហើយតម្លៃធូរថ្លៃបែបនេះ ញ៊ាំបានម៉ាឆ្ងាញ់ម៉ាតឹងពោះអស់លុយម៉ាញិបហ្នឹង សម្រាប់អ្នកដែលចង់កុម្ម៉ងក៏មានការដឹកជញ្ជូនជូនក្នុងក្រុងតាខ្មៅផងដែរ៕ (ហាងចាប់បើកពីម៉ោង ៣រសៀល រហូតដល់ម៉ោង១០យប់)








ហាង ភីកឃី មូយ៉ាង(សាខាទី៤)
លេខទូរសព្ទ៖ 092 / 010 79 15 75
ទីតាំង៖ ស្ថិតនៅលើផ្លូវ 210 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ផ្លូវសាលាចិនហេងតុង)
ផែនទី៖ ចុចទីនេះ
វីដេអូ៖