លើកមុនបានដឹងពីអត្ថប្រយោជន៍តែមេអំបៅម្តងហើយ វាល្អចំពោះសុខភាពខ្លាំងណាស់។ ក្រៅពីល្អចំពោះសុខភាពហើយបើបានយកមកឆុងលាយទឹកដូង ដាក់ទឹកដោះគោរឹតតែឆ្ងាញ់។ បើចង់សល់លុយ កុំភ្លេចឆុងញ៉ាំខ្លួនឯងនៅផ្ទះ ធានាថាឆ្ងាញ់មិនចាញ់គេធ្វើលក់ទេ។

គ្រឿងផ្សំ៖
- ទឹកដោះគោរខាប់ 40 ml
- ទឹកដោះគោរស្រស់ 25 ml
- ទឹកដូងក្រអូប 50 ml
- ទឹកតែមេអំបៅ 100 ml

វិធីធ្វើ៖
ដំបូងចាក់ទឹកដោះគោរខាប់ ទឹកដោះគោរស្រស់ និងទឹកដូងក្រអូបចូលគ្នា ហើយកូរអោយសព្វ រួចចាក់ទឹកកកចូលអោយពេញកែវ ចុងក្រោយចាក់ទឹកតែអមតះចូលជាការស្រេច។