មួយកន្លែងនេះច្បាស់ជាមានអ្នកធ្លាប់ស្គាល់ពីមុនមកខ្លះហើយ ព្រោះថាលក់រាប់ឆ្នាំហើយណា តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក នៅផ្លូវត្រសក់ផ្អែមយើងហ្នឹង។ និយាយពីថាម្ហូបសាមញ្ញៗទេ តែរសជាតិពិសេសអស់ស្ទះហើយ បានញ៊ាំច្បាស់ជាលាន់មាត់ថាឆ្ងាញ់ហ្មង។ សម្រាប់អ្នកដែលចង់មកញ៊ាំនៅទីនេះអាចមកបានចាប់ពីម៉ោង៥កន្លះល្ងាច ដល់ម៉ោង១២កន្លះយប់ណា។



តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក មានលក់កង្កែបអាំង, សាច់បីជាន់, ឆ្អឹងជំនីជ្រូកអាំង, ស្លាបមាន់អាំង, ងាវអប់, ខ្យងអប់, សាច់គោអាំង, ក្ដាមអប់, ជើងមាន់អាំង, ព្រុយត្រី, ត្រីងៀត, មឹក និងបង្គាអប់។ ណ្ហើយ ដឹងមុខម្ហូបប៉ុណ្ណេះហើយ គ្រាន់តែស្រមៃពីរសជាតិក៏ស្ទើរតែស្រក់ទឹកមាត់បាត់ទៅហើយ។ កុំទ្រាំលេបទឹកមាត់អីណា ល្ងាចឡើងអាចណាត់គ្នាមកបាន គឺថាដឹងតែឆ្ងាញ់មាត់ហ្មងហើយ រីឯតំលៃក៏ធូរថ្លៃថែមទៀត។



ឆ្ងាញ់ ហើយធូរថ្លៃចឹងអីមិនអាចរំលងបានទេណា ល្ងាចឡើងណាត់គ្នាចេញមកវឺតមកដាក់ម៉ាតឹងពោះអស់លុយតែម៉ាញិប។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតនៅលើផ្លូវ២២៨ កែងផ្លូវ៦៣ត្រសក់ផ្អែម៕










តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
លេខទូរសព្ទ៖ 092 68 46 58
ទីតាំង៖ ស្ថិតនៅលើផ្លូវ២២៨ កែងផ្លូវ៦៣ត្រសក់ផ្អែម
វីដេអូ៖