Monthly Archives: August, 2020

ល្បី២០ជាងមកហើយ ប្រហិតចែមុីបាត់ដំបង ប្រហិតធ្វើផ្ទាល់ដៃ ឥឡូវនេះបានបង្កើតសាខារាប់មិនអស់នៅភ្នំពេញ

មិនតិចជាង២០នោះទេ ដែលយីហោហាងប្រហិតមួយនៅខេត្តបាត់ដំបង ដែលគេស្គាល់ឈ្មោះថា ប្រហិតចែមុីបាត់ដំបង ទទួលបានការគាំទ្រខ្លាំងទៅលើរសជាតិប្រហិតទាំងនៅខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាសាខាជាច្រើនទៀត ដែលកំពុងមានវត្តមានក្នុងរាជធានីភ្នំពេញ ដោយសារតែប្រហិតរបស់គាត់គឺធ្វើដោយខ្លួនឯងគ្រប់មុខតែម្តង រួមផ្សំជាមួយទឹកជ្រលក់ទឹកសៀងប្រចាំហាង ធ្វើអោយអតិថិជនដែលញ៊ាំហើយសរសើរមិនដាច់ពីមាត់។ ស្ថិតក្នុងរាជធានីភ្នំពេញ សម្រាប់សាខាប្រហិតចែមុីបាត់ដំបង គឺមានច្រើនសាខាណាស់ អាចនិយាយបានថាងាយស្រួលសម្រាប់បងប្អូនដែលនិយមចូលចិត្តរសជាតិប្រហិតសាច់សុទ្ធ រសជាតិដើមធ្វើផ្ទាល់ដៃ អាចទៅរកបាននៅហាងប្រហិតមុី គ្រប់សាខាទាំងអស់បាន។ ចឹងសម្រាប់លោកអ្នកដែលនិយមចូលចិត្តញ៊ាំប្រហិតសាច់គោ ប្រហិតត្រី ដែលធ្វើដោយដៃផ្ទាល់នោះ កុំមើលរំលងហាងប្រហិតចែមុីបាត់ដំបង។ ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបងលេខទូរស័ព្ទ៖ 070...

Yellow Cab Pizza រសជាតិថ្មី បទពិសោធន៍ថ្មី ភីហ្សាបែបញ៉ូយ៉ក ឆ្ងាញ់ប្លែកមិនធ្លាប់មាន??

អ៊ែមអស់ទាស់ហ្មងសម្រាប់អ្នកដែលចូលចិត្តញ៊ាំភីហ្សា ព្រោះថាពេលនេះ Yellow Cab Pizza ដែលជាប្រេនល្បីនៅបរទេសបានមកសាខានៅកម្ពុជាហើយ។ តែប៉ុណ្ណេះចង់សាកភីហ្សាដែលមានរសជាតិថ្មី បទពិសោធន៍ថ្មី ភីហ្សាបែបញ៉យ៉ក និងឆ្ងាញ់ប្លែកមិនធ្លាប់មានពីមុនលែងលំបាកទៀតហើយ?។ ភីហ្សានៅហាង Yellow Cab Pizza ពិតជាពិសេសខ្លាំងណាស់ណាព្រោះថារសជាតិ គឺពិតជាប្លែកខុសពីភីហ្សាដែលអ្នកធ្លាប់ញ៊ាំពីមុន រីឯនៅផ្ទៃនំគឺពោរពេញទៅដោយឈីស សាច់ និងបន្លែដែលធ្វើអោយខាំមួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏ឈីសដែរអាចនិយាយបានថាមួយខាំមួយម៉ាត់ណាក៏ឆ្ងាញ់។ អ្វីដែលពិសេសថែមទៀតនោះ Yellow Cab Pizza គឺមានភីហ្សាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស...

ឆ្ងាញ់ហើយធូរថ្លៃទៀតតែគុជChafe’ ១កែវ ៥000៛ ដួសដាក់តាមចិត្ត ទាំងគុជ ទាំងចាហួយ និងតែ

សប្បាយផឹកតិចអីអ្នកដែលចូលចិត្តតែគុជ អោយតែបានមកChafe'ព្រោះថាឆ្ងាញ់ តម្លៃធូរថ្លៃនិងអាចដួសដាក់តាមចិត្ត យកកែវខ្លួនឯង ដាក់គុជ ឬចាហួយខ្លួនឯង ដាក់ប៉ុន្មានក៏បាន ចុចទឹកកកខ្លួនឯង កាច់តែខ្លួនឯង ចង់លាយគ្នាក៏បានម៉ាសេរីហ្មង។ ងាយណាមានកន្លែងដែលពិសេសបែបនេះ អ្នកដែលមិនទាន់បានមកភ្លក្សរសជាតិឆាបមកវឺតមកណា។ អ្វីដែលពិសេសនោះ Chafe’ គឺជា Franchise មកពីប្រទេសថៃ ដែលមានជាង ១០០សាខាទូទាំងប្រទេសថៃ និងមាន ៨សាខា នៅប្រទេសកម្ពុជា(ភ្នំពេញ ៧សាខា និងកំពង់ចាម ១សាខា)។...

ចេកខ្ចីលាក់កំពូលអត្ថប្រយោជន៍ ៤ យ៉ាង មិនសូវមានអ្នកដឹង

មានមនុស្សមិនច្រើនទេបានដឹងថាចេកខ្ចីក៏មានប្រយោជន៍ច្រើនមិនចាញ់ចេកទុំប៉ុន្មានដែរ។ គ្រាន់តែយកវាទៅស្ងោរ ឬ ចំហុយសិន សឹមញ៉ាំ ទើបមិនសូវចត់ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្ទើរតែមិនគួរឲ្យជឿ។ ខាងក្រោមជាកំពូលអត្ថប្រយោជន៍ ៤ យ៉ាង ពីចេកខ្ចី៖ ១. មានជាតិកាកសរសៃ Fiber ចេកខ្ចីជាប្រភពជាតិកាកសរសៃ Fiber ដែលវាមាននាទីសំខាន់ក្នុងការរំលាយអាហារ និងសុខភាពបេះដូង។ ចេកប្រហែល ១០០ ក្រាម មានផ្ទុក Fiber រហូតដល់​ ២.៦ ក្រាម...

ពិសេសមែន! ភេសជ្ជៈ ៤ មុខជួយឲ្យគេលក់ស្រួលហើយ សម្រកទម្ងន់បានទៀត

ឃ្លានមុនពេលចូលគេង ជាបញ្ហាធំរបស់ស្រីៗ ព្រោះអាចធ្វើឲ្យឡើងគីឡូ តែបើមិនញ៉ាំគឺគេងមិនលក់។ តែបើសិនជាប្តូរពីការញ៉ាំអាហារឆ្ងាញ់ៗ មកផឹកជាភេសជ្ជៈ ៤ មុខនេះវិញ មិនត្រឹមតែធ្វើឲ្យគេងលក់ស្រួលទេ ថែមទាំងជួយសម្រកគីឡូបានទៀត។ ១. ទឹកដោះគោក្តៅឧណ្ហៗ បើសិនជាយប់ជ្រៅហើយចេះតែឃ្លាននេះឃ្លាននោះ អាចសាកញ៉ាំទឹកក្តៅឧណ្ហៗបាន។ តែមិនត្រូវថែមស្ករទេ ដោយសារតែទឹកដោះគោសម្បូរដោយជាតិ Tryptophan និង កាល់ស្យូមជួយសម្រួលដល់ការគេងបាន។ ជួយពង្រឹងប្រព័ន្ធមេតាប៉ូលីស កាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យយើងធាត់ តែបើពិបាកកម្តៅទឹកដោះគោឧណ្ហៗផឹក អាចញ៉ាំជាទឹកដោះគោស្រស់គ្មានជាតិស្ករក៏បានដែរ។ ២. ទឹកទំពាំងបាយជូរ បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំបង្អែមមុនពេលចូលគេង គួរតែប្តូរមកញ៉ាំទឹកទំពាំងបាយជូរស្រស់វិញ។...

រូបមន្តធ្វើបាយស្រូបឆ្ងាញ់ ចង់ធ្វើលក់ក៏បាន ញ៉ាំខ្លួនឯងព្រឹកឡើងក៏បាន

ឃើញអត់មានត្រូវការគ្រឿងអីច្រើនមែន តែបើធ្វើមិនត្រូវបាយស្រូបយើងក៏អត់ឆ្ងាញ់ដែរណា។ ជាពិសេសសាច់ជ្រូក បើប្រឡាក់អត់ត្រូវគ្រឿង ដឹងតែបាយក៏ខុសរសជាតិទៅតាមហ្នឹងដែរ។ កុំភ័យចេះតែរូបមន្តខាងក្រោមនេះ ធានាថាបាយស្រូបដឹងតែចូលជាតិគ្នាឆ្ងាញ់ទាំងពងទា និង សាច់ហ្មង។ គ្រឿងផ្សំ៖ សាច់ជ្រូកខ្លាញ់ជ្រូកពងទាបាយសខ្ញី ស្លឹកខ្ទឹម ការ៉ុតត្រសក់ ឆៃថាវ ខ្ទឹមសអំបិល ស្ករ ប៊ីចេង ម្សៅស៊ុប។ វិធីធ្វើ៖ ១. យកសាច់បីជាន់ រឺ ណងក ជៀរវាជាបន្ទះៗលាងអោយស្អាត ចិតសំបកខ្ញីអោយស្អាត ស្លឹកខ្ទឹមយកតែគល់ទេ បុកអោយរាងម៉ដ្ឋ យកមកទុកប្រទ្បាក់ជាមួយសាច់...

ទំនងម៉េស! នំបញ្ចុកទឹកប្រហុក ធ្វើញ៉ាំឲ្យប្លែកមាត់ម្តង

ជិតដល់ថ្ងៃឈប់ល្មម! បើនៅផ្ទះមិនដឹងធ្វើអី តោះធ្វើនំបញ្ចុកទឹកប្រហុកញ៉ាំលេងៗ បើជួបជុំគ្រួសារទៀតដឹងតែឆ្ងាញ់មាត់ហ្មង។ គ្រឿងផ្សំ៖ ស្ករតោ្នត 3 ស្លាបព្រា អំពិល ទុំ កន្លះចានចង្កឹះ ទឹកប្រហុក ថៃ ( ទេពធីតា ) នំបញ្ចុក ទិញ តាម សមាជិកអ្នកញ៉ាំ បន្លែ : ត្រសក់ សណ្ដែកគួរ ស្វាយខ្ចី ខ្ទឹមក្រហម វិធីធ្វើ៖ ១....

ដឹងនំពុម្ពស្នូលដូងគេធ្វើម៉េចអត់? ចង់ចេះធ្វើ ចូលអានសិនបាន

ពីក្មេងធ្លាបញ៉ាំនំពុម្ពស្នូលដូងនេះអត់? ក្មេងជំនាន់ក្រោយនេះប្រហែលមិនសូវបានសាកទេ តែបើជំនាន់ Admin វិញញ៉ាំស្ទើររាល់ថ្ងៃ ព្រោះវាថោក ហើយឆ្ងាញ់ ញ៉ាំឆាប់ឆ្អែតទៀត។ មកដល់ឥឡូវមិនសូវមានកន្លែងលក់ទេ បើចង់ញ៉ាំអាចមើលរូបមន្តខាងក្រោម ធ្វើញ៉ាំតាមបាន៖ គ្រឿងផ្សំ៖ ម្សៅអង្ករ ៣៥០ ក្រាមម្សៅមី ៣ស្លាបព្រាបាយស៊ុត ២ គ្រាប់ខ្ទិះដូង ១ ចានចង្កឹះស្ករស កន្លះចានចង្កឹះសាច់ដូងកោស កន្លះចានចង្កឹះអំបិល កន្លះស្លាបព្រាកាហ្វេប្រេងឆាល្ងរ វិធីធ្វើ៖ ១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី...

ភ្លៀងរហូតអ៊ីចឹង ហ៊ុតស៊ុប ៤ កន្លែងនេះ ដឹងតែបែកញើសខ្ចាយ មានកម្លាំងព្រឹសហ្មង

មេឃត្រជាក់ៗអ៊ីចឹង ដឹងតែឃ្លានអីក្តៅៗ ទឹកៗហើយ ដើម្បីកម្តៅទាំងពោះនិងបេះដូងហ្នឹងហ្នា៎! តែសំខាន់មានកន្លែងទៅកម្តៅនៅ? បើអត់ទាន់មានចាំ Admin ណែនាំ ៤ កន្លែងនេះ ហ៊ុតហើយដឹងតែមានកម្លាំងព្រឹស បែកញើសជោគហ្មង។ ស៊ុបស៊ីឈ័ន ពីហាងស៊ុបហុយហុយ ប្រាកដជាមិនអាចរំលងបានទេ ជិតដល់ថ្ងៃចុងសប្តាហ៍ទៀតផង បបួលគ្នីគ្នាមកអោយអស់កុំអោយសល់អ្នកណាម្នាក់ មកសាករសជាតិទឹកស៊ុបថ្មី ពីហាងស៊ុប ហុយហុយ គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរៗ ឆ្ងាញ់ជាប់មាត់តែម្តង។ ហាង សុ៑បហុយហុយ សាខា ឈូកមាសស្ថិតនៅផ្ទះលេខ...

ភ្លៀងធ្លាក់អត់ដាច់អ៊ីចឹង នៅផ្ទះធ្វើពងមាន់អាំងប័រក្តៅៗញ៉ាំម៉ោះ

ភ្លៀងអត់ឈប់អ៊ីចឹងច្បាស់ជាពិបាកចេញទៅរកអ៊ីញ៉ាំហើយត្រូវអត់? បើពិបាកទៅក្រៅរកអីញ៉ាំ សាកមកធ្វើពងមាន់អាំងប័រខ្លួនឯងញ៉ាំនៅផ្ទះមើល អត់ពិបាកទេ មេឃភ្លៀងអ៊ីចឹងញ៉ាំក្តៅៗលាយម្រេចខ្ទឹមក្រូចឆ្មារ ដឹងតែឆ្ងាញ់ហ្មង។ គ្រឿងផ្សំ៖ ពងមាន់ប័រម្សៅស៊ុបអំបិលម្រេចក្រូចឆ្មាស្ករសខ្ទឹមសម្សៅស៊ុបខ្ទឹមជ្រក់ពងទាកូនជីពងទាកូន គ្រឿងផ្សំ៖ ១. លាយទឹកម្រេច ៖ ចិញ្រ្ចាំខ្ទឹមសអោយល្អិត ដាក់អំបិល ស្ករស ម្សៅស៊ុប ច្របាច់ក្រូចឆ្មា ២. គោះពងមាន់ដាក់ចានធំ ហើយវៃពងអោយបែកចូលគ្នា អោយឡើងសឹមដាក់ម្សៅស៊ុបចូល កុំអោយប្រៃជ្រុល ៣. ពេលអាំង ដាក់កូនចានលើភ្លើង ដាក់ប័រលាបក្នុងចានហើយ សឹមចាក់ពងចូល អាំងយកឆ្អិន រឺល្មមទៅតាមចំនូលចិត្ត។

សប្បាយញ៊ាំហ្មង កៈថៈសាច់អាំងបែបថៃ បញ្ចុះតម្លៃ១០% ពេញ១សប្ដាហ៍

អ្នកដែលចូលចិត្តញ៊ាំសាច់អាំងបែបថៃ ច្បាស់ជាបានស្គាល់រួចមកហើយពីហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood ព្រោះតែកន្លែងនេះល្បីសាច់អាំងមានរសជាតិឆ្ងាញ់ ជាពិសេសពេលនេះមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% ចំពេលដើមខែថែមទៀតផងបែបនេះរំលងម៉េចបានណ៎ សាច់អាំងឆ្ងាញ់ហើយមានបញ្ចុះតម្លៃចឹងអីណ៎។ ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។ តោះៗ ដើមខែប្រាក់ខែទើបតែធ្លាក់ផង នៅចាំអីទៀតបបួលគ្នាមកដាក់អោយតឹងពោះម្ដងមើល៎...

ឃើញហើយ មិនឃ្លានមិនបានហ្មង មីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី ដ៏ពិសេសនៅហាង​ សុខមុំមីខគោ

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។ ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោ និងស៊ុបតុងយ៉ាំ ដែលមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ ហើយមុខម្ហូបទាំងពីរនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មានមីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។ ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា ព្រោះថារបស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណា។ សម្រាប់ទីតាំង គឺស្ថិតនៅម្តុំសាលាបឋមសិក្សាបាក់ទូក...

Most Read