មេឃត្រជាក់ៗអ៊ីចឹង ដឹងតែឃ្លានអីក្តៅៗ ទឹកៗហើយ ដើម្បីកម្តៅទាំងពោះនិងបេះដូងហ្នឹងហ្នា៎! តែសំខាន់មានកន្លែងទៅកម្តៅនៅ? បើអត់ទាន់មានចាំ Admin ណែនាំ ៤ កន្លែងនេះ ហ៊ុតហើយដឹងតែមានកម្លាំងព្រឹស បែកញើសជោគហ្មង។
ស៊ុបស៊ីឈ័ន ពីហាងស៊ុបហុយហុយ
ប្រាកដជាមិនអាចរំលងបានទេ ជិតដល់ថ្ងៃចុងសប្តាហ៍ទៀតផង បបួលគ្នីគ្នាមកអោយអស់កុំអោយសល់អ្នកណាម្នាក់ មកសាករសជាតិទឹកស៊ុបថ្មី ពីហាងស៊ុប ហុយហុយ គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរៗ ឆ្ងាញ់ជាប់មាត់តែម្តង។
ហាង សុ៑បហុយហុយ សាខា ឈូកមាស
ស្ថិតនៅផ្ទះលេខ 636 ផ្លូវលេខ 2011 ភូមិ គោកឃ្លាំង សង្កាត់ គោកឃ្លាំង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
– សាខាជ្រោយចង្វារ ទីតាំង ស្ថិតនៅលើផ្លូវអាស៊ានថ្មី (ocic)ខណ្ឌជ្រោយចង្វារ
– សាខាសន្ធរមុខ ផ្ទះលេខ ១៤៦បេ ផ្លូវ១២២ ខ័ណ្ឌទួលគោក
– សាខាស៉ីសុវត្ថិ ស្ថិតនៅលើផ្លូវ 184 វិថី (កែវ ជា )សង្កាត់ផ្សារថ្មីបី
– សាខាភ្នំពេញថ្មី ស្ថិតនៅលេីផ្លូវ1986 សង្កាត់ភ្នំពេញថ្មី
– សាខាទួលទំពូង ស្ថិតនៅលេីផ្លូវ163 សង្កាត់ទួលទំពូង2 ខណ្ឌចំកាមន
លេខទូរសព្ទ៖ 086 46 66 66
ស៊ុបស្មងគោប្រហិតយក្ស នៅហាង Best Food
មួយរយៈនេះនរណាមិនល្បី នរណាមិនកក្រើកស៊ុបស្មងគោប្រហិតយក្ស ដែលមានរសជាតិឆ្ងាញ់នៅហាង Best Food គ្រាន់តែមួយថ្ងៃលក់អស់១តោនគីឡូឯណោះ មិនធម្មតាឯណា។ ជាពិសេសបើមេឃភ្លៀងត្រជាក់ៗ បានហុតស៊ុបនេះក្ដៅៗ បែកញើសអ៊ែមអស់ទាស់ហ្មង ហើយមួយរយៈនេះដោយសារតែមានការគាំទ្រខ្លាំង សម្រាប់ស៊ុបស្មងគោប្រហិតយក្ស នេះគឺមានលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់។
ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
ស៊ុបជូរហឹរបែបចិន ពីហាងសាច់អាំងបែបចិន
ពេលនេះហាងក៏មានមីនុយថ្មីបន្ថែមទៀតផងដែរ មិនមែនមានតែសាច់អាំងទេ គឺមានទាំងស៊ុបពពែ និងស៊ុបឆ្អឹងជំនីគោ ថែមទៀត។ បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ចំពោះស៊ុបដែលជាមីនុយថ្មីនេះក៏ឆ្ងាញ់មិនធម្មតាដែរ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំង។
ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)
ស៊ុបជូរហឹរបែបចិន ពីហាងសាំងអាំងពិសេសរសជាតិបែបចិន
ហាង សាច់អាំងពិសេសរសជាតិបែបចិន
ទូរស័ព្ទ៖ 011 531 578
ទីតាំង៖ ប្លុកផ្សារកាប់គោ ផ្លូវលេខ9