ភ្លៀងអត់ឈប់អ៊ីចឹងច្បាស់ជាពិបាកចេញទៅរកអ៊ីញ៉ាំហើយត្រូវអត់? បើពិបាកទៅក្រៅរកអីញ៉ាំ សាកមកធ្វើពងមាន់អាំងប័រខ្លួនឯងញ៉ាំនៅផ្ទះមើល អត់ពិបាកទេ មេឃភ្លៀងអ៊ីចឹងញ៉ាំក្តៅៗលាយម្រេចខ្ទឹមក្រូចឆ្មារ ដឹងតែឆ្ងាញ់ហ្មង។

គ្រឿងផ្សំ៖
- ពងមាន់
- ប័រ
- ម្សៅស៊ុប
- អំបិល
- ម្រេច
- ក្រូចឆ្មា
- ស្ករស
- ខ្ទឹមស
- ម្សៅស៊ុប
- ខ្ទឹមជ្រក់ពងទាកូន
- ជីពងទាកូន

គ្រឿងផ្សំ៖
១. លាយទឹកម្រេច ៖ ចិញ្រ្ចាំខ្ទឹមសអោយល្អិត ដាក់អំបិល ស្ករស ម្សៅស៊ុប ច្របាច់ក្រូចឆ្មា
២. គោះពងមាន់ដាក់ចានធំ ហើយវៃពងអោយបែកចូលគ្នា អោយឡើងសឹមដាក់ម្សៅស៊ុបចូល កុំអោយប្រៃជ្រុល
៣. ពេលអាំង ដាក់កូនចានលើភ្លើង ដាក់ប័រលាបក្នុងចានហើយ សឹមចាក់ពងចូល អាំងយកឆ្អិន រឺល្មមទៅតាមចំនូលចិត្ត។
