ទំនងម៉េស! នំបញ្ចុកទឹកប្រហុក ធ្វើញ៉ាំឲ្យប្លែកមាត់ម្តង

នំបញ្ចុកទឹកប្រហុក

0
1922

ជិតដល់ថ្ងៃឈប់ល្មម! បើនៅផ្ទះមិនដឹងធ្វើអី តោះធ្វើនំបញ្ចុកទឹកប្រហុកញ៉ាំលេងៗ បើជួបជុំគ្រួសារទៀតដឹងតែឆ្ងាញ់មាត់ហ្មង។

គ្រឿងផ្សំ៖

  • ស្ករតោ្នត 3 ស្លាបព្រា
  • អំពិល ទុំ កន្លះចានចង្កឹះ
  • ទឹកប្រហុក ថៃ ( ទេពធីតា )
  • នំបញ្ចុក ទិញ តាម សមាជិកអ្នកញ៉ាំ
  • បន្លែ : ត្រសក់ សណ្ដែកគួរ ស្វាយខ្ចី ខ្ទឹមក្រហម

វិធីធ្វើ៖

១. ទឹកប្រហុកសំរាប់ ស្រូប ដាំទឹក 1កែវ អោយពុះ ដាក់អំពិលទុំចូល ញិចអោយចេញ ជាតិជូរ ទុកមួយឡែក

២. ដាក់ស្ករត្នោត ក្នុង កូនឆ្នាំង ដាក់លើ ភ្លើង លាយ ទឹកបន្តិច កូនទុកអោយ ឆ្អិនឈ្ងុយបន្តិច លើកចេញពីភ្លើង រួច

៣. លាយ ទឹកប្រហុក ២ ស្លាបព្រា ទឹកអំពិល ២ស្រាបព្រា ទឹកស្ករត្នោត ២ ស្លាបព្រា ម្ទេសបន្តិច តាមចំណូលចិត្ត ច្របល់ចូលគា្ន ដាក់ស្វាយខ្ចី ត្រសក់ សណ្ដែកគួរ ខ្ទឹមក្រហម នំបញ្ចុក លាយ ច្របល់ចូលគ្នា រួច ជាការស្រេច ។