ឃ្លានមុនពេលចូលគេង ជាបញ្ហាធំរបស់ស្រីៗ ព្រោះអាចធ្វើឲ្យឡើងគីឡូ តែបើមិនញ៉ាំគឺគេងមិនលក់។ តែបើសិនជាប្តូរពីការញ៉ាំអាហារឆ្ងាញ់ៗ មកផឹកជាភេសជ្ជៈ ៤ មុខនេះវិញ មិនត្រឹមតែធ្វើឲ្យគេងលក់ស្រួលទេ ថែមទាំងជួយសម្រកគីឡូបានទៀត។
១. ទឹកដោះគោក្តៅឧណ្ហៗ
បើសិនជាយប់ជ្រៅហើយចេះតែឃ្លាននេះឃ្លាននោះ អាចសាកញ៉ាំទឹកក្តៅឧណ្ហៗបាន។ តែមិនត្រូវថែមស្ករទេ ដោយសារតែទឹកដោះគោសម្បូរដោយជាតិ Tryptophan និង កាល់ស្យូមជួយសម្រួលដល់ការគេងបាន។ ជួយពង្រឹងប្រព័ន្ធមេតាប៉ូលីស កាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យយើងធាត់ តែបើពិបាកកម្តៅទឹកដោះគោឧណ្ហៗផឹក អាចញ៉ាំជាទឹកដោះគោស្រស់គ្មានជាតិស្ករក៏បានដែរ។

២. ទឹកទំពាំងបាយជូរ
បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំបង្អែមមុនពេលចូលគេង គួរតែប្តូរមកញ៉ាំទឹកទំពាំងបាយជូរស្រស់វិញ។ ជាតិស្ករធម្មតាអាចជួយឲ្យយើងឆ្អែត និងគេងលក់ស្រួល ដោយសារតែទឹកទំពាំងបាយជូរជួយពន្យារការបង្កើតកោសិកាខ្លាញ់បាន។

៣. តែផ្កា Chamomile
សម្រាប់អ្នកចូលចិត្តញ៉ាំតែ គួរតែជ្រើសយកតែផ្តាក chamomile ញ៉ាំបើឃ្លានខ្លាំងនៅពេលយប់។ ដោយសារតែក្លិនក្រអូបរបស់ chamomile ជួយឲ្យប្រព័ន្ធប្រសាទរបស់យើងសម្រាក។ វាអាចកាត់បន្ថយភាពស្មុគស្មាញពីរាងកាយ និង បង្អាក់ចំណង់អាហារបានផងដែរ។

៤. ស្រាក្រហម
ញ៉ាំស្រាក្រហមមួយកែវជំនួសឲ្យអាហារនៅពេលយប់ជ្រៅ មានប្រយោជន៍យ៉ាងណាស់ចំពោះរាងកាយ និងការគេង។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថាអ្នកដែលញ៉ាំស្រាក្រហម ២ កែវក្នុងមួយថ្ងៃ មាន ៧០% ស្រកទម្ងន់ច្រើនជាងអ្នកដែលអត់ញ៉ាំ។
