Monthly Archives: August, 2020

២៥ឆ្នាំមកហើយ ភាពល្បីល្បាញនៅតែមាន រសជាតិមិ​នផ្លាស់ប្តូរ អតិថិជនមកញ៊ាំពេញៗហាង

មិនក្រោម២៥ឆ្នាំនោះទេ ដែលហាងលីណា លក់សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ បន្តបើកលក់មកដល់ពេលបច្ចុប្បន្ននេះ ហើយអតិថិជនកាន់នៅតែបន្តការគាំទ្រ និងពេញចិត្តជាមួយនឹងរសជាតិមុខម្ហូបរបស់ហាងគាត់ ។ សម្រាប់ហាង លីណា ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញ កន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ ប្រជុំដោយភ្ញៀរជាច្រើនរងចាំទិញ ។ ចូលមកដល់ហាង លីណា ធានាមិនខ្វះរបស់ញ៊ាំនោះទេ​ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ...

ទប់អារម្មណ៍មិនលេបទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង ក្ដាម លៀស ប្រហិតនៅហាង ខ្ចៅស្រីភ្លោះទួលទំពូង

អ្នកចូលចិត្តខ្ចៅ ខ្យង ក្ដាម លៀស ប្រហិត ប្រាកដជាស្គាល់ច្បាស់ហ្មងហាង ខ្ចៅស្រីភ្លោះទួលទំពូង ព្រោះថាកន្លែងនេះល្បីសឹងអីគ្រប់មុខម្ហូបគឺឆ្ងាញ់ៗអស់ស្ទះហើយ។ បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិខ្ចៅ ខ្យង ក្ដាម លៀសដែលល្បីប្រចាំហាងនេះ ឆាប់បបួលគ្នាមកលឿនមកណានៅទួលទំពូងយើងនេះតើ។ ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំចាំ Admin ប្រាប់អោយស្គាល់មីនុយដែលល្បីលក់ដាច់ខ្លាំងប្រចាំហាងនោះគឺមានដូចជា លៀសឆាអំពិលទុំ ខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ពងទាកូនឆា និងក្ដាមឆា។ និយាយថាប៉ុន្មានមុខខាងលើ មួយមុខណាក៏ឆ្ងាញ់ដែរ បានញ៊ាំហើយដឹងតែជក់មាត់ជីបៗហ្មង...

អាហារថ្ងៃត្រង់ដ៏ប្លែកនៅ ហាង DIZZ BBQ AND COCKTAIL មិនមកភ្លក្សមិនបានបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។ តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។...

ស្គាល់សាច់ជ្រូកយំអត់? បើអត់ដែល ធ្វើញ៉ាំទាំងទាំងអស់គ្នា

អ្នកណាខ្លះចូលចិត្តសាច់ជ្រូកអាំង មានជាតិទឹក រសជាតិហឹរៗ? ញ៉ាំសាច់ជ្រូកយំហើយសង្ស័យតែមនុស្សយំវិញម្តងទេ ព្រោះសាច់ជ្រូកមានរសជាតិហឹរ។ មើលទៅទំនងណាស់ តោះសាកធ្វើញ៉ាំ៖ គ្រឿងផ្សំ៖ សាច់កជ្រូក ១ គីឡូម្រេច​ ខ្ចឹមស និងគល់ជីវ៉ាន់ស៊ុយបុកឲ្យម៉ដ្ឋចូលគ្នា ១ ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយប្រេងខ្យង ២ ស្លាបព្រាបាយទឹកត្រី ២ ស្លាបព្រាបាយម្ទេសហ៊ុយ ២ ស្លាបព្រាបាយអង្ករលីង ២ ស្លាបព្រាបាយជីវ៉ាន់ស៊ុយ និងបន្លែសាឡាដ...

តិចអត់ដឹង! ក្រៅពីជួយឲ្យស្រវឹងបំបាត់ទុក្ខ បៀរក៏ជួយដល់សុខភាព និង សម្រស់ដែរ

ស្រាបៀរមិនសូវល្អចំពោះសុខភាពមែន តែបើយើងផឹកវាក្នុងកម្រិត និងរបៀបត្រឹមត្រូវមួយ វានឹងជួយផ្តល់ប្រយោជន៍ដល់សុខភាពយើង។ វាជាប្រភេទភេសជ្ជៈដែលសម្បូរដោយវីតាមីន និងជាតិរ៉ែ ថ្ងៃនេះ admin នឹងរៀបរាប់ពីសារប្រយោជន៍ ៦ យ៉ាងពីស្រាបៀរឲ្យអ្នកទាំងអស់គ្នាបានដឹង៖ ១. ជួយឲ្យស្បែកភ្លឺ ញ៉ាំស្រាបៀរ ១ កែវអាចជួយឲ្យស្បែកនារីៗយើងភ្លឺថ្លា និងរលោង។ ដោយសារតែបៀតសម្បូរដោយជាតិវីតាមីន ប្រូតេអ៊ីន និងពពួកអាស៊ីតអាមីណូ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកខូច ប្រែមកជារឹងមាំ សុខភាពល្អ ស្អាតទាំងក្រៅ និងក្នុង។ ២....

អ៊ែមណាស់ មានមួយកំប្លេហ្មង The Connected Café មានទាំងកាហ្វេ អាហារពេលព្រឹក ថ្ងៃ ល្ងាច និងស៊ុប?

The Connected Café ពិតជាពិសេសណាស់សម្រាប់អ្នកដែលចង់ទៅអង្គុយតែមួយកន្លែងតែអាចអង្គុយញ៊ាំកាហ្វេ ពិភាក្សាការងារ ធ្វើកិច្ចការសាលា និងអាចទទួលទានអាហារបានច្រើនមុខ ច្រើនពេលមិនថាពេលព្រឹក ថ្ងៃ នឹងល្ងាចនោះទេគឺមានបម្រើជូនមួយកំប្លេតែម្ដង។ ជាពិសេសក៏មានស៊ុបនិស្ស័យ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។ ម៉ោះៗ សម្រាប់អ្នកដែលចង់មកញ៊ាំអាហារឆ្ងាញ់ៗនៅThe Connected Café ចាំAdmin ខ្សឹបប្រាប់អោយដឹងពីមុខម្ហូបឆ្ងាញ់ៗ និងចំណុចពិសេសនៅទីនេះអោយដឹងតិចចុះណា គឺថាបាយសាច់ភ្លៅទា​ បាឆាកាពិ ​ បបរសាច់ជ្រូក បបរត្រី បបរសាមចូក...

តិចនិកញ៉ាំអាហារដោយមិនបាច់តម ៦ យ៉ាង ជួយសម្រកបាន ១០ គីឡូក្នុងរយៈពេលកន្លះឆ្នាំ

ម្ហូបឆ្ងាញ់ៗភាគច្រើនសុទ្ធតែមានជាតិស្ករ និង​ខ្លាញ់ច្រើន។ សារធាតុសូដ្យូមក៏ជាឧបសគ្គក្នុងផែនការសម្រកគីឡូរបស់យើងដែរ ចំពោះការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។ ថ្ងៃនេះយើងនឹងប្រាប់ពីតិចនិកញ៉ាំអាហារ ៦ យ៉ាង ដោយមិនមានជាតិខ្លាញ់ និងស្ករ សម្រាប់អ្នកទាំងអស់គ្នា។ នឹងទទួលបានលទ្ធផល ស្រកអស់ ១០ គីឡូត្រឹមរយៈពេលកន្លះឆ្នាំ នៅចាំអីទៀត អ្នកខ្ជិលហាត់ប្រាណ សាកញ៉ាំទាំងអស់គ្នា៖ ១. ជ្រើសរើសអាហារណាដែលមិនសូវប្រើទឹកជ្រលក់ ២. ញ៉ាំស៊ុបឲ្យបានច្រើន ៣. ញ៉ាំចម្អិនអាហារដោយស្ងោរ ឬចំហុយ ៤. ញ៉ាំអាហារស្រស់ឲ្យបានច្រើនជាង អាហារកែច្នៃ ៥....

ជិតដល់ថ្ងៃឈប់ហើយ រៀនធ្វើស៊ុបពងទាកូន ញ៉ាំជុំគ្រួសារម្តង

សល់តែ ២ សប្តាហ៍ទៀត ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលចិត្តញ៉ាំហើយ។ បើអត់មានគម្រោងដើរទៅណា នៅផ្ទះជុំបងប្អូន កូនចៅអី សាករៀនធ្វើស៊ុបពងទាកូននេះញ៉ាំមើល។ គ្រឿងផ្សំ៖ ពងទាកូន ១០ គ្រាប់ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មមស្លឹកក្រូច ៤ សន្លឹកខ្ទឹមស ៤...

Sky bar ១០ កន្លែង ឡើងទៅអង្គុយផឹកកាត់ស្ត្រេស មើលទេសភាពស្អាតកប់ពេលរាត្រី

ចង់ផ្លាស់ប្តូររសជាតិផឹកស្រាក្រឡុក លើអាកាស មើលទេសភាពជុំវិញក្រុងនាពេលរាត្រីអី អាចពិចារណា ស្កាយបារ ១០ កន្លែងនេះបានណា។ កុំភ័យថាខ្លាចអស់លុយច្រើន ចំណាយអស់យ៉ាងហោចណាស់ត្រឹម 10$ ចាត់ទុកថាយកស្ត្រេសទៅបោះចោលតាមខ្យល់ចុះ យូរៗម្តងមានទៅបញ្ហាអី កុំឲ្យតែទៅរាល់ថ្ងៃមិនថាអ៊ីចឹង សំខាន់ជីវិតគួរតែស្គាល់ឲ្យគ្រប់រសជាតិ ទើបមានន័យ។ បើអត់ដឹងសម្រេចថាទៅមួយណា មើលលេងៗខាងក្រោមឲ្យហើយ ស្រួសសម្រេចចិត្ត។ ១. Celeste Revolving Restaurant Celeste ជាស្កាយបារវិល 360 ដឺក្រ...

អ្នកម្លុកចតុមុខ ស្គាល់ច្បាស់ហ្មងកន្លែងលក់របស់ញ៊ាំឆ្ងាញ់ៗមួយកន្លែងនេះ?

ច្បាស់ជាឆ្ងល់ចង់ដឹង ចង់ស្គាល់ណាស់ហើយមើលទៅពេលលឺថាកន្លែងលក់របស់ញ៊ាំឆ្ងាញ់ៗបែបនេះ។ ណ្ហើយ មិនបាច់ព្រួយចិត្តនឹកខ្វល់ឆ្ងល់ថាកន្លែងណានោះទេ ចាំAdmin ប្រាប់នោះគឺ ហាង បាយកុលាប ដែលមានលក់របស់ញ៊ាំឆ្ងាញ់ៗចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង១១និង៣០នាទីយប់ឯណោះ។ ស្គាល់កន្លែងនេះ ល្ងាចឡើងឃ្លានអីលែងខ្វល់ចិត្តហ្មង គឺថាអោយតែមកដល់មិនចេះខ្វះម្ហូបឆ្ងាញ់ៗកុម្ម៉ង់ញ៊ាំៗតាមចិត្តចង់ម៉ាអ៊ែម។ ហើយសម្រាប់ម្ហូបដែលល្បីប្រចាំហាងដែលពេញនិយមខ្លាំងនោះគឺ ព្រុយត្រីអាំង សាច់ជ្រូកអាំង ឆ្អឹងជំនីជ្រូកអាំង និងខ្យងអប់អំបិលម្ទេស និយាយពីថាប៉ុន្មានមុខនេះអោយតែភ្ញៀវមកញ៊ាំគឺតែងតែហៅជាប់ជានិច្ចតែម្ដង។ ហើយក្រៅពីមុខម្ហូបល្បីប្រចាំហាងទាំង៤នេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។ មិចដែរកន្លែងដែលឆ្ងាញ់បែបនេះចាំអីទៀតជាពិសេសអ្នកដែលចូលចិត្តចេញញ៊ាំអីនៅខាងក្រៅខ្ចិលធ្វើម្ហូបអីហ្នឹង មកទីនេះមកណាដឹងតែឆ្ងាញ់មាត់ជក់មាត់ជីបៗហ្មង?។ ហាង បាយកុលាបលេខទូរសព្ទ៖ 096...

Fire Tiger តែគុជដ៏ឈ្ងុយឆ្ងាញ់មានតែមួយគ្មានពីរ បានញ៊ាំហើយច្បាស់ជាប់ចិត្ត?

ធ្លាប់បានមកភ្លក្សតែគុជលំដាប់ Premium របស់ Fire Tiger ហើយរឺនៅ? និយាយពីថាក្លិនឈ្ងុយ រសជាតិឆ្ងាញ់ណាស់ អាចនិយាយបានថាបានក្របរសជាតិដ៏ប្រណិតនៃតែគុជនេះហើយ គឺច្បាស់ជាលាន់សរសើរជាក់ជាមិនខាន។ វឺតៗមកណាសម្រាប់អ្នកដែលមិនទាន់ភ្លក្សរសជាតិ ឆាប់បបួលដៃគូរដើរញ៊ាំរបស់អ្នកមកផ្សារជីបម៉ុងនរោម៉ល(ជាន់ទី២) កុំភ្លេចណា ហាង Fire Tiger នៅទីនេះចាំទទួលស្វាគមន៍លោកអ្នក។ តែគុជ Fire Tiger គឺមាន៦រសជាតិសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ហាងតែគុជ Fire Tiger ផ្តល់ជូននៅតែគុជដែលមានរសជាតិឆ្ងាញ់លំដាប់...

១ថ្ងៃ១តោនស៊ុបស្មងគោប្រហិតយក្ស នៅហាង Best Food ចាប់ពីពេលនេះអាចមកញ៊ាំបានចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់

មួយរយៈនេះនរណាមិនល្បី នរណាមិនកក្រើកស៊ុបស្មងគោប្រហិតយក្ស ដែលមានរសជាតិឆ្ងាញ់នៅហាង Best Food គ្រាន់តែមួយថ្ងៃលក់អស់១តោនគីឡូឯណោះ មិនធម្មតាឯណា។ ជាពិសេសបើមេឃភ្លៀងត្រជាក់ៗ បានហុតស៊ុបនេះក្ដៅៗ បែកញើសអ៊ែមអស់ទាស់ហ្មង ហើយមួយរយៈនេះដោយសារតែមានការគាំទ្រខ្លាំង សម្រាប់ស៊ុបស្មងគោប្រហិតយក្ស នេះគឺមានលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់។ ចង់ដឹងអត់ថាមានចំណុចពិសេសអ្វីខ្លះបានធ្វើអោយ ស៊ុបស្មងគោប្រហិតយក្ស នេះល្បីមានភ្ញៀវមកញ៊ាំស្ទើរតែរកកន្លែងអង្គុយគ្មាន គឺដោយសារតែមី និងប្រហិតយក្សដែលអ្នកទាំងអស់គ្នាញ៊ាំគឺធ្វើដោយចុងភៅប្រចាំហាង ដែលបានជ្រើសរើសយកសាច់គោល្អ សាច់សុទ្ធ១០០% រួមជាមួយរូបមន្តពិសេសធ្វើ អោយអ្នកដែលបានញ៊ាំហើយលាន់មាត់សរសើរថាឆ្ងាញ់គ្រប់គ្នា។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ...

Most Read