ចង់ផ្លាស់ប្តូររសជាតិផឹកស្រាក្រឡុក លើអាកាស មើលទេសភាពជុំវិញក្រុងនាពេលរាត្រីអី អាចពិចារណា ស្កាយបារ ១០ កន្លែងនេះបានណា។ កុំភ័យថាខ្លាចអស់លុយច្រើន ចំណាយអស់យ៉ាងហោចណាស់ត្រឹម 10$ ចាត់ទុកថាយកស្ត្រេសទៅបោះចោលតាមខ្យល់ចុះ យូរៗម្តងមានទៅបញ្ហាអី កុំឲ្យតែទៅរាល់ថ្ងៃមិនថាអ៊ីចឹង សំខាន់ជីវិតគួរតែស្គាល់ឲ្យគ្រប់រសជាតិ ទើបមានន័យ។ បើអត់ដឹងសម្រេចថាទៅមួយណា មើលលេងៗខាងក្រោមឲ្យហើយ ស្រួសសម្រេចចិត្ត។
១. Celeste Revolving Restaurant
Celeste ជាស្កាយបារវិល 360 ដឺក្រ អាចបម្រើចំណីភ្នែករបស់ភ្ញៀវបានគ្រប់ជ្រុងទេសភាពនៃទីក្រុងភ្នំពេញ។ ស្ថិតនៅជាន់ទី ៤៣ នៃ The Penthouse Residence នៅលើផ្លូវ សុធារស យើងហ្នឹងឯង។



Celeste Revolving Restaurant
លេខទូរសព្ទ៖ 023 238 881
ទីតាំង៖ សូមចុចទីនេះ
២. G Star Lounge & Sky Bar
លក្ខណះពិសេសរបស់ G Star Lounge & Sky Bar មានបំរើជូនលោកអ្នកនូវមុខម្ហូប អាហារកូនកាត់អឺរ៉ុប និង អាស៊ី ព្រមទាំងស្រាក្រឡុកដែលសំរិតសំរាំងយ៉ាងពិសេសគ្មានពីរ ជាមួយទេសភាពដ៏ស្អាត ស្រស់ស្រាយចិត្ត។



Star Lounge & Sky Bar
ទីតាំង៖ ទឹកដីកោះពេជ្រដែល អាគារលេខ ៤៣-៤៦ ផ្លូវឡាសែន
៣. Skybar at Lyve inc
នៅចំកណ្តាលក្រុង ហើយនៅជាន់ទី ១៤ ទៀត ទេសភាពក្នុងក្រុងយប់ឡើង យើងអាចមើលឃើញទាំងអស់។ បើការតុបតែងខាងក្នុងវិញទំនើបនិងទាន់សម័យ ហើយក៏ជាទីតាំងល្អសម្រាប់ជួបជុំមិត្តភក្តិ បងប្អូន និងធ្វើពិធីតិចតួចដែរ។



Skybar at Lyve inc
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 085 764 777
៤.Vehaa វេហា
អាគារ Skybar មួយនេះប្លែក និងស្អាតខុសពីគេ មើលទៅមានបែបលក្ខណៈធម្មជាតិ តែទំនើប ស្ថិតនៅក្នុងក្រុងដូចគ្នា ទេសភាពមិនចាញ់ Skybar ផ្សេងៗទេ។ ម្ហូបវិញមានទាំងបែបខ្មែរ និងអ៊ីរ៉ុប ហើយថែមទាំងមានអាងទឹកទៀត។



Vehaa វេហា
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 099 456 876
៥. Veata Skybarlouge & Restaurant
ទទួលទានអាហារ ភេសជ្ជៈឆ្ងាញ់ៗ ព្រមទាំងអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ និងភ្លើងទីក្រុងនាពេលរាត្រី ពីបែ៉កម្ខាងទៀតនៃទីក្រុងភ្នំពេញនៅលើទឹកដីជ្រោយចង្វា។ ជាកន្លែងដ៏សក្ដិសមបំផុតសម្រាប់អ្នកស្រលាញ់ការជួបជុំ ការញ៉ាំអាហារនិងភេសជ្ជៈ តន្ត្រីកំដរអារម្មណ៍ និងចូលចិត្តខ្យល់បរិយាកាសបរិសុទ្ធឆ្ងាយពីភាពអ៊ូអររបស់ទីក្រុង។


Veata Skybarlouge & Restaurant
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 016 432 202
៦. ហាង 5 Drunk Men
5 Drunk Men គឺជាប្រភេទ skybar នៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី ពិតជាសាកសមក្នុងការបន្ធួរអារម្មណ៍កាត់បន្ថយស្ត្រេស៍ ជួបជុំមិត្តភក្តិ ជជែកកម្សាន្តបានថែមទៀតផង។



ហាង 5 Drunk Men
លេខទូរស័ព្ទ៖ 076 6 111 104
ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ
៧. Sora Skybar
ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។



Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ
៨. Maline Skybar
Maline Skybar គយគុនទេសភាពយ៉ាងស្អាត បរិយាកាសបែបរ៉ូម៉ែនទិច ស្ងប់ស្ងាត់ តែម្តង


Maline Skybar
លេខទូរសព្ទ៖ 085 783 819 / 093 84 21 27
ទីតាំង៖ សូមចុចនៅទីនេះ
៩. Eclipse Sky Bar & Restaurant
នរណាមិនស្គាល់នរណាមិនល្បីជាមួយ Eclipse Sky Bar & Restaurant ជាពិសេសមានកម្ពស់ខ្ពស់ធានាថាអាចមើលទេសភាពបានយ៉ាងត្រជាក់ភ្នែក ប្លែកអារម្មណ៍ជាក់ជាពុំខាន។



Eclipse Sky Bar & Restaurant
លេខទូរសព្ទ៖ 023 964 171
ទីតាំង៖ សូមចុចនៅទីនេះ
១០.Cloud 9 Skybar
sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។


Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ