សល់តែ ២ សប្តាហ៍ទៀត ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលចិត្តញ៉ាំហើយ។ បើអត់មានគម្រោងដើរទៅណា នៅផ្ទះជុំបងប្អូន កូនចៅអី សាករៀនធ្វើស៊ុបពងទាកូននេះញ៉ាំមើល។

គ្រឿងផ្សំ៖
- ពងទាកូន ១០ គ្រាប់
- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម
- ស្លឹកក្រូច ៤ សន្លឹក
- ខ្ទឹមស ៤ កំពិស ដំអោយបែក
- រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
- ស្ក ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ កុំប៉ុង
- ទឹក ២-៣ លីត្រ
វិធីធ្វើ៖
១. ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក
២. យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយក្រៀមបន្តិច រួចដាក់បង់ក្នុងទឹកកំពុងពុះ
៣. ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ
៤. ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច។ ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា បន្លែតាមចំនូលចិត្ត។

229PA PA Nita and 228 others9 Comments1K SharesLikeCommentShare