The Connected Café ពិតជាពិសេសណាស់សម្រាប់អ្នកដែលចង់ទៅអង្គុយតែមួយកន្លែងតែអាចអង្គុយញ៊ាំកាហ្វេ ពិភាក្សាការងារ ធ្វើកិច្ចការសាលា និងអាចទទួលទានអាហារបានច្រើនមុខ ច្រើនពេលមិនថាពេលព្រឹក ថ្ងៃ នឹងល្ងាចនោះទេគឺមានបម្រើជូនមួយកំប្លេតែម្ដង។ ជាពិសេសក៏មានស៊ុបនិស្ស័យ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។



ម៉ោះៗ សម្រាប់អ្នកដែលចង់មកញ៊ាំអាហារឆ្ងាញ់ៗនៅThe Connected Café ចាំAdmin ខ្សឹបប្រាប់អោយដឹងពីមុខម្ហូបឆ្ងាញ់ៗ និងចំណុចពិសេសនៅទីនេះអោយដឹងតិចចុះណា គឺថាបាយសាច់ភ្លៅទា បាឆាកាពិ បបរសាច់ជ្រូក បបរត្រី បបរសាមចូក បបរសត្រីងៀត គុយទាវ/មីពិសេសសាច់ចំរុះ មីសាច់ទា មីភ្លៅទា និងគុយទាវគ្រឿងសមុទ្រគឺសុទ្ធតែពិសេសៗហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ សម្រាប់ទឹកស៊ុបគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ដោយបានផ្តោតសំខាន់ទៅលើរសជាតិ គុណភាព និងអនាម័យសម្រាប់អតិថិជន។



តែប៉ុណ្ណេះលែងលំបាកហ្មង ពេលចង់អង្គុយញ៊ាំកាហ្វេ និងអាចទទួលទានអាហារពេលព្រឹក ថ្ងៃ នឹងល្ងាចគ្រាន់តែមកThe Connected Café ធានាថាពេញចិត្តម៉ាអ៊ែមហ្មង។ សម្រាប់ទីតាំងគឺចុះពីគល់ស្ពានច្បារអំពៅ បត់ស្តាំផ្លូវទៅព្រែកប្រា ស្ថិតនៅលើផ្លូវ៣៦៩ កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ៕







ហាង The Connected Café ឌឹ ខន់ណេកធីត កាហ្វេ
លេខទូរសព្ទ៖ 081 959 501/ 011 999 445
ទីតាំង៖ ចុះពីគល់ស្ពានច្បារអំពៅ បត់ស្តាំផ្លូវទៅព្រែកប្រា ស្ថិតនៅលើផ្លូវ៣៦៩ កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ
ផែនទី៖ ចុចទីនេះ
វីដេអូ៖