តិចអត់ដឹង! ក្រៅពីជួយឲ្យស្រវឹងបំបាត់ទុក្ខ បៀរក៏ជួយដល់សុខភាព និង សម្រស់ដែរ

កុំគិតរឿងស្រវឹង គិតលើអត្ថប្រយោជន៍សិន

0
13026

ស្រាបៀរមិនសូវល្អចំពោះសុខភាពមែន តែបើយើងផឹកវាក្នុងកម្រិត និងរបៀបត្រឹមត្រូវមួយ វានឹងជួយផ្តល់ប្រយោជន៍ដល់សុខភាពយើង។ វាជាប្រភេទភេសជ្ជៈដែលសម្បូរដោយវីតាមីន និងជាតិរ៉ែ ថ្ងៃនេះ admin នឹងរៀបរាប់ពីសារប្រយោជន៍ ៦ យ៉ាងពីស្រាបៀរឲ្យអ្នកទាំងអស់គ្នាបានដឹង៖

How Beer Has Become The Most Popular Drinks Around The World? – My ...

១. ជួយឲ្យស្បែកភ្លឺ

ញ៉ាំស្រាបៀរ ១ កែវអាចជួយឲ្យស្បែកនារីៗយើងភ្លឺថ្លា និងរលោង។ ដោយសារតែបៀតសម្បូរដោយជាតិវីតាមីន ប្រូតេអ៊ីន និងពពួកអាស៊ីតអាមីណូ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកខូច ប្រែមកជារឹងមាំ សុខភាពល្អ ស្អាតទាំងក្រៅ និងក្នុង។

២. ជួយរំលាយអាហារ និង កាត់បន្ថយចំណង់អាហារ

បៀរមានជាតិកាកសរសៃដែលសំខាន់សម្រាប់រាងកាយយើង។ ញ៉ាំជាតិកាកសរសៃធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត លើសពីនេះ លោកវេជ្ជបណ្ឌិត Shi Demengiti បានណែនាំថា បៀរជាភ្នែកងារសម្ងាត់ជួយជំរុញប្លោកនោមឲ្យមានដំណើរការល្អ។ ជួយរំលាយអាហារដែលធ្វើឲ្យធាត់ និងជួយឲ្យយើងស្រកគីឡូបានលឿន។

៣. ធ្វើឲ្យស្បែកខូតខាតពីកម្តៅថ្ងៃស្រស់ស្រាយឡើងវិញ

ស្បែកដែលត្រូវកម្តៅថ្ងៃញឹកញាប់ នឹងប្រែទៅជាស្រអាប់ វិធីដោះស្រាយគឺអាចប្រើបៀរធ្វើជាម៉ាស់ដើម្បីជួយឲ្យស្បែកមានពន្លឺឡើងវិញ។ ដោយសារតែបៀរធ្វើពីស្រូវសាលី មានសារធាតុប្រឆាំងអុកស៊ីតកម្មម៉្យាងដែលហៅថា អាស៊ីត Ferulic ដែលស្បែកយើងស្រូបយក ហើយប្រើប្រាស់វាច្រើនបំផុត។

៤. ជួយបំប៉នសក់

ចំពោះអត្ថប្រយោជន៍មួយនេះ ស្រីៗច្បាស់ជាស្គាល់ច្បាស់ ព្រោះបៀរមានសារធាតុ cerium oxide ដែលជួយឲ្យរឹងមាំ និងមើលទៅត្រង់ មានទម្ងន់ និង មានសុខភាពល្អជាងមុន។ វាក៏អាចជួយលាងសម្អាតសក់ពីសារធាតុផ្សេងដែលយកមកធ្វើម៉ូដសក់យើងបានដែរ។ គ្រាន់តែយកវាមកចាក់លើសក់ដែលកក់ហើយ រួចទុកប្រហែល ៥ ទៅ ១០ នាទី បន្ទាប់មកលាងទឹកចេញជាការស្រេច។

៥. រក្សាតុល្យភាពអ័រម៉ូន

អ័រម៉ូនពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី។ បៀរជួយរក្សាលំនឹងអ័រម៉ូន ដែលប៉ះពាល់ដល់ដៃស្បូន។ ចំពោះអ្នកដែលមានបញ្ហាស្បូន អាចញ៉ាំកន្លះកែវបាន ដើម្បីឲ្យអ័រម៉ូនត្រលប់មកធម្មតាវិញ។

udah galak ditambah posesif, untung ganteng. #fiksipenggemar # Fiksi Penggemar # amreading # books # wattpad

៦. គ្រប់គ្រងអារម្មណ៍ពេលមានរដូវ

ផ្កា hops ក្នុងស្រាបៀរ​ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ និងជួយគ្រប់គ្រងអារម្មណ៍សម្រាប់អ្នកជិតមករដូវ ឲ្យមានអារម្មណ៍ល្អ។