អ្នកចូលចិត្តខ្ចៅ ខ្យង ក្ដាម លៀស ប្រហិត ប្រាកដជាស្គាល់ច្បាស់ហ្មងហាង ខ្ចៅស្រីភ្លោះទួលទំពូង ព្រោះថាកន្លែងនេះល្បីសឹងអីគ្រប់មុខម្ហូបគឺឆ្ងាញ់ៗអស់ស្ទះហើយ។ បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិខ្ចៅ ខ្យង ក្ដាម លៀសដែលល្បីប្រចាំហាងនេះ ឆាប់បបួលគ្នាមកលឿនមកណានៅទួលទំពូងយើងនេះតើ។



ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំចាំ Admin ប្រាប់អោយស្គាល់មីនុយដែលល្បីលក់ដាច់ខ្លាំងប្រចាំហាងនោះគឺមានដូចជា លៀសឆាអំពិលទុំ ខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ពងទាកូនឆា និងក្ដាមឆា។ និយាយថាប៉ុន្មានមុខខាងលើ មួយមុខណាក៏ឆ្ងាញ់ដែរ បានញ៊ាំហើយដឹងតែជក់មាត់ជីបៗហ្មង ជាពិសេសគឺមានទឹកជ្រលក់អំបិលមីដែលធ្វើដោយម្ចាស់ហាងផ្ទាល់យ៉ាងមានរសជាតិ ដែលត្រូវជាតិគ្នាខ្លាំងជាមួយខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។



ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណា ថ្ងៃនេះបបួលគ្នាមកញ៊ាំមកណា កុម្ម៉ង់មួយមុខណាក៏មិនខកបំណងដែរ។ ហាង ខ្ចៅស្រីភ្លោះទួលទំពូង ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៨យប់ ដែលមានទីតាំងផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥ ផែនទីចុចទីនេះ ៕





ហាង ខ្ចៅស្រីភ្លោះទួលទំពូង
លេខទូរសព្ទ៖ 070 556 779
ទីតាំង៖ ផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥
ផែនទី៖ ចុចទីនេះ
វីដេអូ៖