ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។
តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។ រីឯឈុតនំបញ្ចុកស៊ុបត្រី មានគ្រឿងផ្សំច្រើនមុខឆ្ងាញ់ៗផងដែរដូចជានំបញ្ចុក ពោះត្រីសាច់ត្រី និងសាច់បាក់សៀក។ សម្រាប់បាញ់ហយទឹកកាពិវិញក៏ពិសេសមិនធម្មតាព្រោះដោយសារតែទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានមួយមុខទៀតគឺស្ពាកាទី ក៏មានរសជាតិឆ្ងាញ់ដូចគ្នា។
តែប៉ុណ្ណេះដឹងតែសប្បាយមាត់ញ៊ាំហើយសម្រាប់អ្នកដែលចង់ញ៊ាំអាហារថ្ងៃត្រង់តែមិនចង់ញ៊ាំបាយ គឺអាចមកហាង DIZZ BBQ AND COCKTAIL ដើម្បីញ៊ាំបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី បាញ់ហយទឹកកាពិ និងស្ពាកាទី។ ពេលបានមកដល់ហើយ គឺថាត្រៀមតែឆ្ងាញ់មាត់តឹងពោះទៅ ព្រោះថាភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខផងដែរ។ ណ្ហើយ កន្លែងពិសេសបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបានហើយអាហារពេលព្រឹកនេះគឺមានពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល៕
ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 012 29 22 55 / 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល(បិទថ្ងៃអាទិត្យ)
វីដេអូ៖