មួយរយៈនេះនរណាមិនល្បី នរណាមិនកក្រើកស៊ុបស្មងគោប្រហិតយក្ស ដែលមានរសជាតិឆ្ងាញ់នៅហាង Best Food គ្រាន់តែមួយថ្ងៃលក់អស់១តោនគីឡូឯណោះ មិនធម្មតាឯណា។ ជាពិសេសបើមេឃភ្លៀងត្រជាក់ៗ បានហុតស៊ុបនេះក្ដៅៗ បែកញើសអ៊ែមអស់ទាស់ហ្មង ហើយមួយរយៈនេះដោយសារតែមានការគាំទ្រខ្លាំង សម្រាប់ស៊ុបស្មងគោប្រហិតយក្ស នេះគឺមានលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់។



ចង់ដឹងអត់ថាមានចំណុចពិសេសអ្វីខ្លះបានធ្វើអោយ ស៊ុបស្មងគោប្រហិតយក្ស នេះល្បីមានភ្ញៀវមកញ៊ាំស្ទើរតែរកកន្លែងអង្គុយគ្មាន គឺដោយសារតែមី និងប្រហិតយក្សដែលអ្នកទាំងអស់គ្នាញ៊ាំគឺធ្វើដោយចុងភៅប្រចាំហាង ដែលបានជ្រើសរើសយកសាច់គោល្អ សាច់សុទ្ធ១០០% រួមជាមួយរូបមន្តពិសេសធ្វើ អោយអ្នកដែលបានញ៊ាំហើយលាន់មាត់សរសើរថាឆ្ងាញ់គ្រប់គ្នា។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ ស្មងគោត្រូវបានជ្រើសរើសយកស្មងគោណាដែលធំៗ និងមានសាច់ធ្វើអោយការស្ងោររំងាស់ទៅមានរសជាតិខ្លាំង។ សម្រាប់ពេលនេះចុងភៅដ៏ជំនាញប្រចាំហាង ក៏បានបង្កើតទឹកស៊ុបណាមទុប រសជាតិថ្មីប្លែក ដែលអ្នកទាំងអស់គ្នាគួរតែមកសាកមិនអាចរំលងបានដើម្បីទទួលបានរសជាតិដ៏ពិសេសពីមីនុយថ្មីនេះ។



តោះៗនៅចាំអីទៀត កុំចាំដល់ល្ងាចអីខ្លាចគេទៅច្រើនអត់កន្លែងអង្គុយ ឯលូវនេះពេលថ្ងៃក៏អាចមកញ៊ាំបានចាប់ពីម៉ោង១១ព្រឹក គឺថាអាចណាត់គ្នាមកញ៊ាំបានម៉ាអ៊ែមតែម្ដង។ កុំភ្លេចណា ស៊ុបស្មងគោប្រហិតយក្ស ដ៏មានរសជាតិគឺមាននៅហាង Best Food ៕








ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ៖