រៀនធ្វើក្រូចង៉ាំង៉ូវទុកនៅផ្ទះ ដាក់ទឹកញ៉ាំឲ្យស្រលះក

ក្រូចង៉ាំង៉ូវ

0
4429

ធ្លាប់ញ៉ាំក្រូចង៉ាំងូវអត់? អ្នកខ្លះធ្លាប់ញ៉ាំតែសម្លង៉ាំង៉ូវ តែមិនដែលយកមកធ្វើជាទឹកញ៉ាំទេ សាកធ្វើញ៉ាំម្តងមើល ស្រលះកស្រួលណាស់។

គ្រឿងផ្សំ៖

  • ក្រូចឆ្មារ ២០ ផ្លែ
  • ស្ករត្នោត ឬស្ករស ២ ស្លាបព្រាបាយ
  • អំបិល ៦ ស្លាបព្រាបាយ
  • ទឹកខ្មេះ ៨ ស្លាបព្រាបាយ
  • ទឹក ២ លីត្រ
  • ក្រឡ ឬកែវ សម្រាប់ត្រាំ

វិធីធ្វើ៖

១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល ២-៣ថ្ងៃ

២.បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកក្រូចដាក់ចូលក្នុងក្រឡ 

៣.ដាំឆ្នាំងដាក់ស្ករចូល ចាក់ទឹកចូលបន្តិច កូរវាឲ្យស្អិតៗឡើងជើងអង្ក្រង ហើយដាក់ទឹក អំបិល និងទឹកខ្មេះចូលកូរវាឱ្យរលាយចូលគ្នាសព្វល្អដាំឱ្យពុះ ហើយបិទភ្លើងទុកទឹកនោះឱ្យត្រជាក់សិន

៤.ពេលដែលទឹកត្រជាក់ហើយយកទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ត្រាំទុកចោលប្រហែល ១សប្តាហ៍ អាចយកមកទទួលទានបានហើយ៕

វិធីធ្វើទឹកតែ ទឹក កក ក្រូចងាំងូវ ...

*សម្រាប់ទឹកក្រូចង៉ាំងូវវិញ គ្រាន់តែយកក្រូចង៉ាំងូវ ១ ផ្លែ ដាក់ចូលក្នុងទឹកក្តៅឧណ្ហៗមួយកែវ ថែមស្ករបន្តិច (មិនដាក់ក៏បាន)។ អាចញ៉ាំក្តៅឧណ្ហៗសម្រាប់អ្នកឈឺក បើចង់ញ៉ាំឆ្ងាញ់អាចថែមទឹកកកបាន។