កុំទាន់ទៅណាឆ្ងាយ ក្រោយពេលចេញពីធ្វើការបងនារីៗអាចណាត់គ្នាមកជុំម្តង មីនុយមុខម្ហូបថ្មីរបស់ហាង Two Sisters ទំនងកប់សារី ឃើញហើយដឹងតែពេញចិត្តស្តូកមិនខាន តោះចឹងមកដឹងពីមុខម្ហូបខ្លះ មានដូចជា៖ ជើងជ្រូកបំពង ឈុតគ្រឿងសមុទ្រគ្រប់មុខ ឈុតបុកល្ហុងពិសេស ញាំងាវ ឆ្អឹងជំនីអប់គ្រឿង ញាំមីគ្រឿងសមុទ្រ ឈុតមឹកអាំង កំពិលលោត ពេញចិត្តមុខណា ចង់បានហិរកំរិតណា ម្ចាស់ហាងធ្វើជូនតាមសំណើរ ធានាមិនអោយខកចិត្តទេ។



សម្រាប់ហ្វេនៗ ម៉ួយៗ របស់ហាង Two Sisters ច្បាស់ជាស្រៀវមាត់ទៀតហើយ ជាមួយមុខម្ហូបថ្មី បន្ថែមយ៉ាងច្រើនមុខ ត្រូវជាមួយបងនារីៗ គ្រឿងបុក គ្រឿងញាំ បុកល្ហុងឈុតធំ រសជាតិបែបថៃ ស្នាដៃម្ចាស់ហាងផ្ទាល់ ញ៊ាំមិនអស់មិនខ្ចីឈប់ទេ ។



ចឹងសម្រាប់អ្នកដែលមិនទាន់បានសាកមុខម្ហូបថ្មី ឬមិនទាន់ស្គាល់អាចមករកបានណា ចង់ញ៊ាំបុកល្ហុងដែលមានច្រើនជម្រើសច្រើនរសជាតិ ធានាថាមិនខ្វះនោះទេ ហើយក្រៅពីនោះនៅមានមុខម្ហូបផ្សេងទៀត សុទ្ធសឹងជាមុខម្ហូបពិសេសៗ ប្រចាំហាង លោកអ្នកក៏អាចចូលទៅកាន់ផេកហ្វេសបុកផ្ទាល់ក៏បាន Two Sisters ហើយសម្រាប់អ្នកដែលរវល់ហើយចង់កុម្មង់យកទៅញ៊ាំនៅផ្ទះក៏បានដែរ ។





ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833 / 095 38 88 85
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខសាលាភូមិន្ទ ម្តុំមីហិលសេអូល
វីដេអូ៖