ល្មមញុាំអត់ប៉ុណ្ណឹង? ដឹងតែអ៊ែមហើយថ្ងៃនេះ ណាមួយវិញចុងសប្តាហ៍ល្មមគួរតែរករបស់ញុាំប៉ូវកម្លាំងតិចហើយ ចឹងសម្រាប់ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ ដឹងតែអ៊ែមហ្មង សាច់គោអាំងញាត់ម្រេចខ្ចីនោះអី សាច់គោស្រស់ៗប្រឡាក់គ្រឿងញាត់ម្រេចខ្ចីដាក់អាំងក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ ។



ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ អាចនិយាយបានថាល្មមញុាំដូចឈ្មោះចឹង សុទ្ធតែរបស់ញុាំប៉ូវកំលាងមានច្រើនមុខណាស់ សូមរៀបរាប់ត្រួសៗជូនលោកអ្នកបានដឹង គឺមានដូចជា៖ គ្រឿងសមុទ្រអាំងស្រស់ៗ ស៊ុបក្ដៅៗហ៊ុយៗ ត្រីបីរសជាតិ បង្គាបំពងម្សៅ ក្តាមបំពងខ្ទឹមស ហើយអ្វីដែលពិសេសទៀតនោះអ្វីដែលភ្ញៀវចូលទៅញុាំដឹងតែសួរកហើយនោះ គឺសាច់គោស្រស់ញាត់ម្រេចខ្ចីអាំងឡើងឈ្ងុយដាក់លើជ្រុញយ៉ាងទំនង សំខាន់វាជួយបង្កើនថាមពលយើងថែមទៀតផង ហើយនិងនៅមានអាហារជាច្រើនមុខទៀតដែលសុទ្ធតែជារបស់ឆ្ងាញ់ៗ។




ក្រៅពីមានរបស់ញុាំច្រើនមុខហើយនោះ បើនិយាយពីទីតាំងគឺធំទូលាយ អាចរៀបចំកម្មវីធីខួបកំណើត ជប់លៀងក្រុមគ្រួសារ ឬមិត្តភក្តិអត់បញ្ហាទេ ចឹងក៏ដល់ម៉ោងល្មមដែរ ហើយទីតាំងគឺផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ (នៅជាប់ BK wing ) តោះកុំនៅលេបទឹកមាត់អីយូរពេកណាត់គ្នាទុកអោយហើយទៅភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ ។








ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ
ទូរស័ព្ទ៖ 010 79 6666
ទីតាំង៖ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (តាមផ្លូវទៅបូរីពិភពថ្មីសែនសុខ ម៉ាក្រូ អុីអន២)
វីដេអូ