ប្រហិតល្បី៣កន្លែង​ លក់បែកផ្សែងនៅពេលល្ងាច

ប្រហិតល្បីបីកន្លែង

0
3637

ប្រហិតគឺជាអាហារសម្រន់មួយប្រភេទដែលល្បីខ្លាំង ហើយមានកន្លែងលក់ជាច្រើននៅភ្នំពេញ។ ទោះបីប្រហិតដូចគ្នាក៏ពិតមែនតែរសជាតិនៃកន្លែងលក់នីមួយៗប្រាកដជាខុសគ្នាអាស្រ័យទៅតាមរូបមន្តទឹកជ្រលក់ពិសេសរបស់ពូកគាត់ដែលធ្វើអោយកន្លែងនោះល្បីហើយមានភ្ញៀវចូលញាំុមិនឈប់រហូតដល់កន្លែងខ្លះមានមនុស្សឈរចាំតម្រង់ជួរទិញទៀតផង។ ថ្ងៃនេះKSPG.TV សូមណែនាំ កន្លែងលក់ប្រហិតបីកន្លែងដែលល្បីប្រចាំទីក្រុងភ្នំពេញ។

តាប្រហិតតាមកង់ស៊ីសុវត្ថិ

មិនថាសិស្សកំពុងរៀន ឬអតីតសិស្សដែរធ្លាប់រៀន នៅសាលាស៊ីសុវត្ថិនោះទេ សុទ្ធសឹងតែស្គាល់ និងនៅចាំលោកអ៊ុំលក់ប្រហិតតាមកង់ ចាស់វស្សានេះហើយព្រោះអី ប្រហិតរបស់គាត់មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។

តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ

តាប្រហិតតាមកង់ស៊ីសុវត្ថិ
ទូរស័ព្ទ៖ 061 713 211 / 016 663 700
ទីតាំង៖ កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង ហើយនៅជាប់នឹងមន្ទីរពេទ្យធ្មេញ រំចង់។

ហាង ពិភពប្រហិត០០៧

ហាងពិភពប្រហិត០០៧នេះល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។

ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧

ហាង ពិភពប្រហិត០០៧
ទូរស័ព្ទ៖ 012 859 952 / 098 999 838 ទទួលដឹកជញ្ជូនដល់ផ្ទះ
ទីតាំង៖ ផ្ទះលេខ 92-93E0 ផ្លូវ 164 សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ភ្នំពេញ

ហាង ផាឡែន

ហាងផាឡែន លក់ប្រហិតដាច់ នេះក៏ព្រោះតែរសជាតិរបស់ទឹកជ្រលក់បីមុខរបស់គាត់ គឺកប់ហើយ កប់ចិត្តអោយអ្នកញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា។

ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន

ហាង ផាឡែន
ទូរស័ព្ទ៖ 086 2000 26 ទទួលដឹកជញ្ជូនដល់ផ្ទះ
ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវ230 កោសដូង

វីដេអូ៖