ម្ដាយរបស់កញ្ញា ស៊ឹម ថៃណា បានធ្លាក់ខ្លួនឈឺជំងឺទឹកនោមប្រៃជាយូរមកហើយ ដោយតម្រូវឲ្យអ្នកស្រីលាងឈាមជាប្រចាំ និងត្រូវចំណាយប្រាក់ច្រើនដើម្បីថែទាំសុខភាព ដូច្នេះទើបនាង ប្រកាសលក់ផ្ទះ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនដែលនៅសេសសល់៕ តារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា កំពុងជួបរឿងសោកសៅចិត្ត ត្បិតម្តាយជាទីស្រលាញ់ធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ តាមការពិត អ្នកម្ដាយរបស់តារាស្រីរូបនេះ បានឈឺអស់ពេលជាង ៣-៤ ខែមកហើយ ហើយពេលនេះអាការៈជម្ងឺមិនបានធូរស្រាល រហូតកញ្ញា ស៊ឹម ថៃណា និងគ្រួសារមានចិត្តបារម្ភជាខ្លាំង។
ស៊ឹម សុរ៉ាមភូមិ រៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុនលោកបានលក់ ផ្ទះ ឡាន ហាងថតរូប អស់ពីខ្លួនរលីងដើម្បីព្យាបាលជំងឺអ្នកម្ដាយ មិនខុសពីស្ថានភាពជីវិតតារាចម្រៀង ស៊ឹម ថៃណា អំឡុងពេលនេះឡើយ។ ដូច្នេះខ្លួនគ្មានអ្វីក្រៅពីពាក្យជូនពរ និងបន្តជាកម្លាំងចិត្តឲ្យនាង រឹងមាំឡើង។
« ខ្ញុំយល់ពីអារម្មណ៍មួយនេះច្បាស់ អស់អ្វីអស់ទៅសុំត្រឹមនៅក្បែរអ្នកម៉ែ មិនថាអស់លុយច្រើនប៉ុណ្ណា ហត់នឿយប៉ុណ្ណា។ ក្នុងចិត្តគឺចង់បានតែមួយគត់ ចង់នៅក្បែរម៉ែបន្តទៀត ព្រោះខ្ញុំធ្លាប់ឆ្លងកាត់រួចហើយ។ ថៃណា មិត្តសម្លាញ់ត្រូវរឹងប៉ឹង មិត្តធ្វើជាកូនល្អ អស់ពីកម្លាំងកាយចិត្តហើយ» ។ នេះបើតាម ស៊ឹម សុរ៉ាមភូមិ បញ្ជាក់។
កញ្ញា ញឹម ចាន់ថន ដែលជាមិត្តភក្តិតាំងយូរមកហើយនោះបានស្វះស្វែងរកជំនួយដោយកៀងគយបានប្រាក់មួយចំនួនយកមកជួយហើយផ្តល់ដល់ថៃណា ៕ ចាន់ថន បានប្រាប់ពីស្ថានភាពជំងឺម្តាយថៃណាកាលពីរសៀលថ្ងៃទី២១ឧសភាថាអាណិតថៃណាណាស់ខ្ញុំកំពុងនិយាយម្តាយថៃណាធ្វើទុក្ខណាស់បានតែថ្នាំនិងសារ៉ូមជួយទប់ទេ។យើងគ្មានអ្វីក្រៅពីប្រឹងជួយតាមលទ្ឋភាពនិងលើកដៃបន់បារមីនានាជួយឃុំគ្រងម្តាយថៃណាអោយនៅរឹងមាំ។
ដោយថៃណាមានសមត្ថភាពច្រៀងនិងសម្តែងគឺចង់អោយនាងចាប់ការសម្តែងព្រោះសម្តែងសមតែនាងថាធាត់ពេកចាំសម្រកទម្ងន់សិន ៕ ចាន់ថនគិតយល់បែបនេះមកពីយល់ថាថៃណាអស់ទ្រព្យច្រើនចឹងមានតែខំសម្រួលចិត្តស្មារតីចូលសិល្បៈពេញទំហឹងចាប់ឱកាសឡើងវិញម្តងទៀត ៕
ខណៈពេលដែលម្ដាយកញ្ញាកំពុងចូលសម្រាកព្យាបាលនោះ កញ្ញា ស៊ឹម ថៃណា បាននាំបងប្អូនទាំងអស់មកគេងកំដរម្ដាយមិនរុញរា ទោះបីជានៅតាមផ្លូវដើរ គ្មានកន្លែងសម្រាកត្រឹមត្រូវក៏ដោយដែលធ្វើឲ្យគ្រប់គ្នាមានចិត្តរំភើបកោតសរសើរជាខ្លាំង។ ជាមួយនឹងគ្នានេះ ក៏មានហ្វេន និងមហាជនបាននាំគ្នាជូនពរដល់ម្ដាយកញ្ញាឲ្យឆាប់ជាសះស្បើយផងដែរ៕