ពងមឹក ឆាទាំងខ្ទះៗ ឆាហុយទ្រលោមលើផ្លូវ ៤០២ ផ្លូវក្រោយសាលាវ៉ាន់ដាយើងហ្នឹង យីថ្មីចែសហ្មងណេស! សម្រាប់អ្នកដែលចូលចិត្តសាក មុខម្ហូបថ្មីៗ ប្លែក ល្ងាចនេះមកភ្លក្ស មក Admin បានសាកហើយមានអីអ៊ែមបស់គេដែរតើ មុខម្ហូបនេះ ចុងភៅផ្តោតសំខាន់ ទឹកជ្រលក់ ដែលស្រោចពីលើ ដើម្បីបង្កើនរសជាតិ ពងមឹក មានហឹរតិច ហឹរច្រើន តាមការចង់បាន ចឹងកុំភ្លេចប្រាប់គេផងណា បើសិនមិនសូវចេះហឹរ។


ដូចអ្នកធ្លាប់ទៅញាំុនៅហាង តៅហ៊ូអាំងពួកម៉ាកខ្ញំុបានដឹងហើយថា ហាងនេះមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ហើយរសជាតិវិញសុទ្ធតែត្រូវមាត់អ្នកញាំុ និយាយទៅភ្ញៀវពេញៗតែម្តង ដោយសារម្ចាស់ហាងគាត់តែងរិះរកនៅមុខម្ហូបប្លែកៗជានិច្ច មួយវិញទៀតអតិថិជនមានច្រើនជម្រើសសម្រាប់អ្នកពិសារ ហើយថ្មីៗនេះវិញគឺប្លែកខ្លាំងហ្មង កម្រឃើញណាស់ គឺពងមឹកឆា គ្រាន់តែឃើញការចម្អិន ឃ្លានបាត់ហើយ លេងដាក់ឆាទាំងខ្ទះៗ ក្លិនឈ្ងុយពេញហាង បើបានជិះកាត់ច្បាស់ជាឈប់ចូលញាុំមិនខានទេ ហើយអ្វីដែលពិសេសមិនអាចខ្វះបាន ពេលស្រោចទឹកជ្រលក់ពីលើពងមឹកឆា កាន់តែបន្ថែមរសជាតិឆ្ងាញ់មួយកម្រិតទៀត។


ចំពោះពងមឹកឆាតម្លៃត្រឹមតែ១០០០០រៀលទេ តែសូមនិយាយថារសជាតិដឹងតែជាប់ចិត្តហ្មង។ សម្រាប់ហាងតៅហ៊ូអាំងពួកម៉ាកខ្ញំុមិនមែនមានតែឆាពងមឹកទេណា នៅមានមុខម្ហូបផ្សេងៗជាច្រើនមុខ ច្រើនជម្រើសណាស់ ហើយម្ចាស់ហាងគាត់តែងតែបង្កើតមុខម្ហូបថ្មីៗសម្រាប់ភ្ញៀវជានិច្ច។ តោះ!ណាត់មិត្តភក្តិយើងអោយហើយ ទៅសាកមុខម្ហូបថ្មីប្រចាំហាងតៅហ៊ូអាំងពួកម៉ាកខ្ញំុ មានទៅពិបាករកអីនៅក្រោយសាលាវ៉ាន់ដា ជិតហាង MotoCafe យើងហ្នឹង។



ហាង តៅហ៊ូអាំងពួកម៉ាកមិត្តខ្ញុំ
ទូរស័ព្ទ៖ 071 892 0508 / 098 892 0508 / 099 920 508
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
វីដេអូ៖