ឃើញថាថ្មីរហូតចឹងហ្មង! ឱ្យដកចិត្តម៉េចបានបើម្ហូបថ្មីទំនងញុាំទៀតហើយហ្នឹង និយាយទៅសម្រាប់អតិថិជនដែលនិយមចូលចិត្តមុខម្ហូបថ្មីរបស់ ហាង ទឹកសៀង ប្រសិនបានឃើញម្ហូបថ្មី បន្ទះដែកថ្មីបែបជប៉ុននេះវិញ ប្រហែលជាកូរពោះឃ្លានខ្លាំងហើយមើលទៅ ព្រោះទំនងឆ្ងាញ់ហ្មងណាស់ ហើយបើបានញុាំវិញដឹងតែជក់មាត់មិនខានទេ!




ហាង ទឹកសៀង នាំម្ហូបថ្មីមកដល់ទៀតហើយ! លោកអ្នកប្រហែលជាធ្លាប់លឺបាយបន្ទះដែក តែម្ហូបថ្មីឈ្មោះថា បន្ទះដែកថ្មីបែបជប៉ុននេះ គឺជឿជាក់ថាប្លែកពីអ្វីដែលលោកអ្នកធ្លាប់ពិសារកន្លងមក ព្រោះទាំងរសជាតិ រូបរាងទំនងឆ្ងាញ់ និងរូបមន្តផ្សំគ្រឿង គឺបែបជប៉ុន មួយវិញទៀតក្រុមការងារក៏បានសាករួចហើយដែរ ឆ្ងាញ់ប្លែកមាត់ណាស់ ញុាំជក់មាត់តែម្តង ម្ហូបថ្មីទាំងនោះមានដូចជា៖ គ្រឿងសមុទ្រ បន្ទះដែក, បន្ទះដែកពិសេស, សាច់គោបន្ទះដែក, មីបន្ទះដែក ហើយនិយាយទៅគឺម្ចាស់ហាង តែងតែរិះរកមុខម្ហូបថ្មីជានិច្ចប្លែកជាប់រហូត មិនឱ្យអតិថិជនខកចិត្តនោះទេ ចឹងហើយបើមិនសាកម៉េចបាន ទំនងម្លឹងៗហើយហ្នឹង!




សម្រាប់លោកអ្នកដែលចង់ពិសារម្ហូបបន្ទះដែកថ្មីបែបជប៉ុននេះ អាចទៅរកនៅសាខាទាំង៣របស់ហាង ទឹកសៀង បានគឺមានលក់នៅទីនោះផ្ទាល់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មិនថាលោកអ្នកទៅជាលក្ខណះគ្រួសារ ឬក្រុមការងារ ក៏អាចញុាំម្ហូបផ្សេងៗដូចជា៖ ស៊ុប ឈុតធំ ឈុតតូចមានទាំងអស់ និងនៅមានមុខម្ហូបច្រើនមុខផ្សេងទៀត ដើម្បីតម្រូវចិត្តលោកអ្នកក្នុងការជ្រើសរើសមកពិសារ ហើយថែមទាំងមានអនាម័យថែមទៀតផង ។




ហាង ទឹកសៀង
ទូរស័ព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)