រីសតក្បែរជើងភ្នំ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់​ កំចាត់នូវទុក្ខកង្វល់

Private House Resort

0
2724

រីសតមួយកន្លែងលាក់ខ្លួនក្បែរជើងភ្នំ ហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំ ពិតជាសាកសមសម្រាប់អ្នកដែលចូលចិត្តលំហែរកាយបែបស្ងប់ស្ងាត់ នឹង លក្ខណៈជាបែបឯកជន។ Private House Resort ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដោយត្រូវធ្វើដំណើរបត់ចូលតាមវត្តវាលពួច ប្រហែល ៣ គីឡូម៉ែត្រ ដោយការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ រីសត អមទៅដោយ ផ្ទះប្រជាជន និង ស្រែចំការ ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។

Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort

សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ប្រាកដជាពេញចិត្តនូវទេសភាពក្បែរជើងភ្នំ ជាប់ទឹកជ្រោះ គយគន់ថ្ងៃលិច ដែលពោលពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។ លោកអ្នកក៏អាចអង្គុយកំសាន្តក្បែរមាត់ទឹក ញ៉ាំអាហារលើ Container ស្ទូចត្រី​ បោះបាល់ ទស្សនាសួនបន្លែ ជិះម៉ូតូកង់បួន និង កន្លែងក្មេងលេងសម្រាប់បុត្រធីតារបស់លោកអ្នកថែមទៀតផង។

Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort

ពី Private House Resort​ ក៏មានសេវាកម្មចាំទទួលភ្ញៀវពីទីរួមខេត្តកំពត ក៏ដូចជាផ្ដល់ជូនអាហារពេលព្រឹក និងកម្មង់អាហារសម្រាប់ពេលល្ងាច ព្រមទាំងអាចយកចូលនូវម្ហូបអាហារផ្ទាល់ខ្លួនថែមទៀតផង។ បន្ទប់ស្នាក់នៅជាលក្ខណៈគ្រួសារប្រភេទ GOLDEN House ចំនួន ២ បន្ទប់ និង ប្រភេទ Color House ចំនួន ៥ ផ្ទះ បានរៀបចំរួចជាស្រាច់សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់លោកអ្នក។

Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort
Private House Resort

Private House Resort
លេខទូរស័ព្ទ៖ 078 99 67 89 | 089 99 67 89 | 090 99 67 89
ទីតាំង៖ ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត
Facebook : PrivateHouseRelax

វីដេអូ៖