មកដល់ហើយ សៀវម៉ៃរសជាតិថ្មី ប្លែកមាត់ ប្លែកអារម្មណ៍ រសជាតិដើមពីប្រទេសថៃ រូបរាងខាងក្រៅក៏ទំនង រីឯរសជាតិវិញកប់សារី។ មិនបាច់ទៅដល់ថៃអីទៀត ពេលនេះមាននៅទីក្រុងភ្នំពេញយើងដែរហើយ ចាំអង្កាលទៀត ហាង Shumai Crepe ក្បែរសាលាស៊ីសុវត្តិនេះតើស៍័។



ទប់អារម្មណ៍ មិនសាកមិនបាន ក៏ព្រោះតែរូបរាងដ៏ទាក់ទាញ ធ្លាប់តែញ៉ាំសៀវម៉ៃសាច់ ដល់ពេលញ៉ាំសៀវម៉ៃ Crepe វិញរសជាតិក៏ប្លែក ពេលបានញ៉ាំហើយចង់ញ៉ាំទៀត បើនិយាយពីគ្រឿងផ្សំវិញ ថ្មីជានិច្ច គ្រាន់តែដាក់ចូលមាត់ភ្លាម ឈ្ងុយដូងពេញក្នុងមាត់តែម្ដង។ ពី Shumai Crepe ក៏មានជា Shumai, Cheese Cake, Sticky Milk, និង Spaghetti Crepe ព្រមទាំងភេសជ្ចៈជាច្រើនមុខទៀត ។



សម្រាប់ Cheese Cake មាន Topping ជាច្រើនមុខ រួមបញ្ចូលទាំង Source ដាក់ពីលើជាច្រើនរសជាតិ។ ចំពោះ Sticky Milk វិញជាតែប្រភេទ Source យឺតៗ មានរហូតទៅដល់ ៧ រសជាតិ។ រីឯ Spaghetti Crepe ក៏មានជាផ្លែឈើស្រស់ពីលើរួមទាំង ក្រីម ស្នូរសាច់ដូងក្រអូបទៀតផង។ កាន់តែពិសេសនោះ សៀវម៉ៃ Crepe ដែលមាន ៤ រសជាតិដូចជា៖ ធូរ៉េន ស្វាយ ត្រាវ និង ដូង សុទ្ធតែញ៉ាំជក់មាត់។ តោះនាំគ្នាទៅសាកទាំងអស់គ្នា តែបើខ្ចិលជិះទៅ ពី សៀវម៉ៃ Crepe ក៏មានសេវាដឹកជញ្ចូនដែរណា។




ហាង Shumai Crepe
ទីតាំង៖ ផ្ទះលេខ ៨ ផ្លូវលេខ ១៨៤ ខាងត្បូងសាលាស៊ីសុវត្តិ
លេខទូរស័ព្ទ៖ 077 780 168
វីដេអូ៖