អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។



ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ និងមីស៊ុបនៅទីនេះគឺមានខ្ទឹមជ្រក់ និងម្ទេសត្រាំ និយាយពីថាពីរមុខនេះជាតិសាហាវ និងធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងរសជាតិឆ្ងាញ់ពិតៗ។



ស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀតអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ចង់ភ្លក្សចង់ដឹងថារសជាតិពិសេសដូចល្បីប៉ុណ្ណា កុំភ្លេចកម្ម៉ង់ញ៉ាំណា។ សម្រាប់ទីតាំងហាងស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២ ៕

ហាង មីគាវ ឆាយសេង
លេខទូរសព្ទ៖ 081 386 333 / 071 338 633
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២
វីដេអូ៖