ច្បាស់ណាស់ ម្នាក់ៗអោយតែឆ្លងមកត្រើយម្ខាង ឃ្លានរបស់ញ៉ាំ តែងតែនឹកដល់បាញ់ឆែវល្បីៗប្រចាំនៅទីនោះ ថ្ងៃនេះអេមីន ណែនាំកន្លែងមួយ ឈ្មោះថា បាញ់ឆែវស្រីពៅ គឺទីតាំងនៅជិត អូតែលសុខា បើកដំណើរជាង ២ឆ្នាំ មកហើយ សម្រាប់មុខម្ហូប រសជាតិ និងតម្លៃសមរម្យ បាញ់ឆែវ ១បន្ទះ ៤០០០៛ ល្មមញ៉ាំតែម្តង ។



សម្រាប់អ្នកដែលមិនទាន់ទៅស្រុកនៅរដូវបុណ្យភ្ជុំបិណ្ឌនេះទេ អាចណាត់គ្នា មករកកន្លែងញ៉ាំបាញ់ឆែវ នៅ ហាង បាញ់ឆែវស្រីពៅ នេះបាន បើនិយាយពីមុខម្ហូបអត់ខ្វះទេ បាញ់ឆែវ ខ្យងអាំង ខ្យងចំហុយ កង្កែបអាំង សាច់គោអាំង ពងមានអាំង សង្វាក់ នៅមានច្រើនមុខទៀត មកដល់ដឹងតែពេញចិត្តហើយ ។




កុំភ្លេចណាត់មិត្តភក្តិ ឈៀងចូលមករកអីញ៉ាំ នៅហាង បាញ់ឆែវស្រីពៅ ធានាថាមិនខ្វះទេ ហើយទីតាំងវិញនៅជិត អូតែលសុខា បើកដំណើរការលក់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៩យប់ ។







ហាង បាញ់ឆែវស្រីពៅ
ទីតាំង៖ នៅជិត អូតែលសុខា
លេខទូរសព្ទ៖ 096 397 16 17 / 070 303 029
វីដេអូ៖