រកពេលរកវេលា រកកន្លែងញ៉ាំអីជួបគ្នាម្តងមុនភ្ជុំទៅស្រុកបានហើយនៅប៊យៗ ចែៗ? មោះ! មកស្គាល់ ហាង ប្រហុកស្នេហ៍ អោយហើយទៅ ដឹងតែត្រូវម៉ាច់តែម្តង ដកចិត្តមិនរួចទេ ចង់ញ៉ាំម្ហូបអីប្រាប់មក អត់ខ្វះទេ ល្បីក៏រាប់ឆ្នាំមកហើយដែរ បុកតាំងពីតាមរទេស រហូតបើកហាង មិនណយណា។



ហាង ប្រហុកស្នេហ៍ បើកដំណើរការជាង ៤ ឆ្នាំមកហើយ សម្រាប់អ្នកនៅម្តុំផ្សារសាមគ្គីប្រាកដជាបានស្គាល់ និយាយទៅលក់ដាច់សាហាវហ្មង? សម្រាប់មុខម្ហូបវិញច្រើនរាប់ភ្លេច អត់អោយអតិថិជនខកចិត្ត កុម្មង់អីបានហ្នឹង គ្រឿងបុក គ្រឿងភ្លា ទុកចិត្តបានម៉ាឆ្ងាញ់ ហើយអ្វីដែលពិសេស សម្រាប់បងប្អូនមួយចំនួន ដឹងថាបុកល្ហុងទំនងគួរអោយចង់ញ៉ាំ ឃើញគេញ៉ាំ ចង់ញ៉ាំដែរ តែទាស់ថាមិនសូវចូលចិត្តញ៉ាំប្រហុក? មែនអត់? ដំណោះស្រាយមករកហាង ប្រហុកស្នេហ៍ អត់ចេះក៏អាចញ៉ាំបានដែរ អត់បញ្ហាទេ ។




សម្រាប់គ្រឿងផ្សំគ្រប់មុខ គឺសឹងតែគ្រប់មុខទៅហើយ គឺម្ចាស់ហាងធ្វើដោយខ្លួនឯងផ្ទាល់ ធានាបានទាំងរសជាតិឆ្ងាញ់ និងអនាម័យទៀត ហើយមិនត្រឹមតែមានមុខម្ហូបប្លែកសម្រាប់ពេលល្ងាចប៉ុណ្ណោះទេ និយាយរួមទៅអាហារថ្ងៃត្រង់ ម្ហូបកុម្មង់វិញ មានគ្រប់មុខ សម្លបែបខ្មែរ បែបស្រុកស្រែ មករក ហាង ប្រហុកស្នេហ៍ដឹងតែអ៉េមហើយ




ប៊យៗ ចែៗ ឃើញទំនងគ្រប់មុខចឹង ពិបាកថាញ៉ាំមួយមុខណា ទុកមួយណាណាស់ មានតែហៅគ្នាច្រើន កុម្មង់ច្រើនមុខ ចំណាយតិច ញ៉ាំបានច្រើន ? ។



ហាង ប្រហុកស្នេហ៍
ទីតាំង៖ ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ទួលគោក ក្បែរសាលាជាតិពន្ធដារ
លេខទូរសព្ទ៖ 086 89 66 99
វីដេអូ