Monthly Archives: September, 2021

ឆ្ងាញ់ជាប់មាត់ នំដុតហុងកុង មានស្នូលច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក?

អ្នកណាខ្លះម៉ូយប្រចាំរបស់ហាង នំដុតហុងកុង ហើយអ្នកណាខ្លះមិនទាន់បានភ្លក្សជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃនំដុតដ៏ប្លែកដែលមានមានស្នូលច្រើនមុខច្រើនជម្រើសនេះខ្លះ? អ្នកដែលមិនទាន់បានភ្លក្ស កុំភ្លេចកម្ម៉ង់សាកណាព្រោះថានំនេះមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំជក់មាត់ មិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត?។ អ្វីដែលកាន់តែពិសេសពេលនេះហាងក៏មាន ហ្វ្រេនឆាយ និងទទួលបង្រៀនសិស្សផងដែរសម្រាប់អ្នកដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈ 097 58 60 449 / 061 39 34 36 ។ នំដុតហុងកុង មាន៣រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលក្នុងនោះមានរសជាតិOriginal, Chocolate និងGreen Tea...

ម្នាក់ 7.8$ ញ៉ាំតាមចិត្ត ផឹកតាមចិត្ត ញ៉ាំបែកពោះ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រ និងភេសជ្ជៈ

អស់កង្វល់ហ្មង មានតែ 7.8$ ញ៉ាំបែកពោះ ញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដោយមានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ មានទាំង​បង្កង ក្ដាមថ្ម និងដៃមឹកយក្សទៀត គឺថាបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង។ បែបនេះចាំអីទៀត រកកន្លែងជួបជុំគ្រួសារ ក្រុមការងារ និងមិត្តភក្តិ មកទីនេះមកចំណាយមិនច្រើនតែមានរបស់ញ៉ាំមិនចេះខ្វះ ផ្តល់អោយអតិថិជនរើសដោយសេរី មិនកំណត់ចំនួន ញ៉ាំតាមចិត្ត ហ្វ្រីជូនទាំងភេសជ្ជៈ តម្លៃត្រឹមតែ 7.8$ ចឹងអីញ៉ាំឲ្យណាណីហ្មង។ ណាត់គ្នាមកល្ងាចនេះមកណា ព្រោះថាគ្រឿងសមុទ្រចាក់ទាំងគំនរ...

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។ បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។ ណ្ហើយ...

ចង់បាន​ នំសែនព្រះខែ​ ​ច្រេីនជម្រេីស​ រសជាតិដេីមពីតៃវ៉ាន់​ មកហាង​ Amami Bakery​ អត់ខ្វះទេ​ អ្វីក៏មានដែរ?

កាន់តែខិតជិតដល់ថ្ងៃសែនព្រះខែហេីយ​ សល់តែ១ថ្ងៃទៀតទេ​ សម្រាប់បងប្អូនដែលកំពុងស្វែងរកកន្លែងលក់នំសែនព្រះខែ​ ប្លែកៗ​ ហេីយរសជាតិបែបតៃវ៉ាន់ពិត​ៗ​ គួរជ្រេីសរេីស​ហាង​ Amami Bakery​ ធានាថាមិនខ្វះចឹងហ្មង​ ច្រេីនរសជាតិ​ ច្រេីនជម្រេីស​ សំខាន់ផលិតផ្ទាល់ក្នុងហាងតែម្តង​។ ហាង​ Amami Bakery​ គឺជាហាងដែល​ លក់នំ​ គ្រប់មុខ​ ក៏ដូចជាផលិតនំផ្ទាល់តែម្តង​ ហេីយរសជាតិដេីមស្តង់ដាពីប្រទេសតៃវ៉ាន់​ ទាំងគ្រឿងផ្សុំ​ និងរសជាតិ​ គឺធានាបាននៅគុណភាពដេីម​។ អ្វីដែលកាន់តែពិសេសនោះគឺមានច្រើនរសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា នំសែនព្រះខែស្នូលសណ្ដែកក្រហមពងទាប្រៃ...

ឃ្លានញុាំស៊ុបក្តៅៗ? រសជាតិបែបហិរៗ?? កុំភ្លេចនឹកដល់ ហាងខ្ទះពុះ

ចុងសប្តាហ៍ដល់ម៉ោង ដល់វេលាដែលត្រូវណាត់ ប៊យ និងចែៗ ដើររកកន្លែងញុាំអីហើយ ចឹងអេតមីនណែនាំកន្លែងស៊ុបក្តៅៗមួយកន្លែងនៅម្ត។សាលាវ៉ាន់ដា នោះគឺ ហាង ខ្ទះពុះ Boiling Pan ។ ហាង ខ្ទះពុះ Boiling Pan គឺមានលក់នៅប្រភេទឈុតស៊ុបក្តៅៗ ជាលក្ខណៈខ្ទះញុាំក្តៅៗ​ មានច្រើនជម្រើស ច្រើនរសជាតិ ដូចជា៖ ខ្ទះពុះ ,ខ្ទះកង្កែប ,ខ្ទះថៃ ,ខ្ទះតៃវ៉ាន់ ,ខ្ទះពិសេស...

តោះសាកហ្អេ!! នំបញ្ចុកបង្កង មុខម្ហូបថ្មីប្លែកពុំធ្លាប់មានពីមុនមក?

មុខម្ហូបថ្មីមកទៀតហើយ មកលើកនេះប្លែកហ្មង តែប៉ុណ្ណេះសម្រាប់អ្នកដែលនិយមចូលចិត្តដើរញ៉ាំអីថ្មីៗ ដឹងតែសប្បាយមាត់បានភ្លក្សទៀតហើយ។ ច្បាស់ជាចង់ដឹងហើយមែនអត់ថា មុខម្ហូបដ៏ប្លែកនេះមានលក់នៅទីណា? ម៉ោះៗ មិនលាក់ទេចង់ញ៉ាំចង់សាកបបួលគ្នាមកហាង Round24 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)។ នៅពេលដែលអ្នកទាំងអស់គ្នា បានមកដល់ ហាង Round24 មិនមែនមានត្រឹមតែនំបញ្ចុកបង្កង ដែលអាចឲ្យអ្នកទាំងអស់គ្នាញ៉ាំទេណាក៏មានមុខម្ហូបពិសេសប្រចាំហាងមួយទៀត គឺគុយទាវឆាហុងកុង ដែលគ្រប់គ្នាបានមកហើយក៏គួរតែសាក។ ហើយបន្ថែមពីនេះក៏មានកាហ្វេ បាយព្រឹក ម្ហូបកម្ម៉ង់ និងម្ហូបគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។ តែប៉ុណ្ណេះអ្នកដែលនៅប្លុក...

ចូលចិត្តញ៉ាំមីស៊ុប ស្គាល់កន្លែងចាស់វស្សានៅប្លុកទួលទំពូងនេះអត់?

មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ​ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។ សម្រាប់អតិថិជនជាច្រើនអ្នកដែលបានភ្លក្ស​រសជាតិ គុយទាវរបស់អ៊ុំរួចហើយ ដឹងតែលាន់មាត់ថាឆ្ងាញ់ប្លែកតែម្តង ដោយសាររសជាតិមួយនេះ គឺជាការច្នៃប្រឌិតផ្ទាល់ មានដូចជារសជាតិសាច់ ប្រហិត គ្រឿងផ្សំផ្សេង រួមជាមួយទឹកស៊ុប ជាការច្នៃប្រឌិតផ្ទាល់តែម្តង...

សាច់ចង្កាក់អាំងVolcano ទិញ ១០ចង្កាក់ថែមជូន ២ចង្កាក់ ជាមួយប្រម៉ូសិនពិសេសពីសាខាច្បារអំពៅ

ចាប់ពីពេលនេះម៉ូយៗ ហាង ស៊ុបចង្កាក់Volcano សាខាច្បារអំពៅអាចមកញ៉ាំបានទាំងស៊ុប និងសាច់ង្កាក់អាំងVolcano ថែមទៀតផង។ ជាពិសេស ពេលនេះហាងកំពុងផ្ដល់ជូនជាមួយប្រម៉ូសិនទិញ ១០ចង្កាក់ថែមជូន ២ចង្កាក់ ចាប់ពីថ្ងៃនេះតទៅ។ ដូចដែលលោកអ្នកធ្លាប់ដឹងហើយ ហាង ស៊ុបចង្កាក់Volcano គឺមានលក់ដូចជាស៊ុបចង្កាក់ ​ស៊ុបខ្យង ស៊ុបទឹកដូង ស៊ុបត្រីឆ្លាម ស៊ុបមឹក3D ស៊ុបឡាំងសឹង សាច់អាំងចង្អេ ដែលគ្រប់គ្នាតែងតែញ៉ាំ។ តែអ្វីដែលគ្រប់គ្នាគួរតែសាកនោះគឺ សាច់ចង្កាក់អាំងVolcano...

20ចង្កាក់ត្រឹមតែ 2.79$ សាច់អាំងក្រវី រសជាតិបែបចិនពិសេសប្លែក លក់ដាច់បំផុតប្រចាំហាង មាន់ស្តេកជីងស៊ី​ន

អ្នកដែលចូលចិត្តញ៉ាំប្រភេទសាច់អាំងបែបចិន បានស្គាល់ហាង មាន់ស្តេកជីងស៊ី​ន ហើយដឹងតែសប្បាយមកញ៉ាំហ្មង ព្រោះហាងមានលក់នូវប្រភេទសាច់អាំងច្រើនប្រភេទ មានរសជាតិពិសេសៗ។ ជាពិសេសជាមួយមីនុយសាច់អាំងក្រវី ដែលគ្រប់គ្នាបានមកហើយគួរតែសាក ព្រោះជាមុខម្ហូបដែលល្បីខ្លាំងជាងគេប្រចាំហាង។ មាន់ស្តេកជីងស៊ី​ន មានមីនុយជាច្រើនប្រភេទដូចជាប្រភេទសាច់អាំងក្រវី សាច់អាំង ប៊ឺហ្គឺ និងប្រភេទមាន់បំពង។ ហើយបើតាមម្ចាស់ហាងគាត់ខ្សឹបប្រាប់Admin ថាភ្ញៀវដែលបានមកហើយគឺ មិនដែលរំលងទេជាមួយសាច់អាំងក្រវី និងមួយមុខទៀតគឺមាន់បំពងបេះដូង។ បើនិយាយពីមាន់បំពងបេះដូង គឺជានិមិត្តសញ្ញាប្រចាំហាង ដែលបានបង្ហាញពីក្ដីស្រលាញ់ និងមានរសជាតិពិសេសស្រួយខាងក្រៅ ខាងក្នុងមានសំណើម និងមានរសជាតិបែបចិន អាចនិយាយបានថាខាំមួយម៉ាត់ណាក៏ឆ្ងាញ់។...

ស៊ាវឡុងខាន ហាងស៊ុបដ៏ល្បីនៅប្រទេសចិនមានជាង១០០០សាខា លើពិភពលោកបានមកដល់កម្ពុជាហើយរសជាតិដើមឆ្ងាញ់ពិតៗ

ចូលចិត្តញ៉ាំស៊ុបបែបចិនមក ហាង ស៊ាវឡុងខាន ធានាថាអ្នកគ្រប់គ្នាពិតជាមិនខកបំណងជាមួយនឹងរសជាតិដើមពិតៗឆ្ងាញ់ពិតៗ ហើយក៏ជាហាងស៊ុបដ៏ល្បីឈ្មោះជាងគេនៅតំបន់ស៊ីឈុ័ន ប្រទេសចិន និងមានរហូតដល់ទៅជាង ១០០០សាខាឯណោះនៅលើពិភពលោក បែបនេះពិតជាមិនមកសាកមិនបាន។ មិននិយាយលេងទេណា និយាយពីថារសជាតិស៊ុបនីមួយៗគឺរសជាតិឆ្ងាញ់ពិសេសហ្មង ព្រោះថាចុងភៅគឺសុទ្ធតែជាចុងភៅជំនាញៗមកពីប្រទេសចិន។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺរាល់គ្រឿងផ្សំទាំងអស់ត្រូវបានយកមកពីសាខាដើមប្រទេសចិនដែលមានគុណភាពខ្ពស់ គ្រប់គ្នាទទួលទានប្រកបដោយទំនុកចិត្ត និងទទួលបានរសជាតិឆ្ងាញ់។ រីឯទឹកស៊ុបវិញ គឺមានរហូតដល់ទៅ ៤រសជាតិ សម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលមានដូចជា ទឹកស៊ុបហិរ ទឹកស៊ុបស៊ូគី ទឹកស៊ុបផ្សិត និងទឹកស៊ុបប៉េងប៉ោះ និយាយពីថាមួយប្រភេទណាក៏ឆ្ងាញ់ដែរ។...

លក់តាំងពីជំនាន់កុង តរហូតដល់ចៅ ពិតជាល្បីមិនធម្មតាមែន គុយទាវឆ្ងាញ់ ៣ជំនាន់

ពិតជាល្បីមិនធម្មតាមែន លក់ ៣ជំនាន់មកហើយ លក់តាំងពីកុង តរហូតដល់ចៅ បើគិតជាឆ្នាំវិញមិនតិចទេ ហើយរូបមន្តរំងាស់ទឹកស៊ុប និងរូបមន្តចម្អិនម្ហូបនេះ នៅតែរក្សាមកដល់កូន តរហូតដល់ចៅ ធ្វើអោយអតិថិជនដែលបានពិសាមុខម្ហូបទាំងនេះហើយ គឺសរសើរថានៅតែឆ្ងាញ់គ្រប់ៗគ្នា នោះគឺ ហាង​គុយទាវឆ្ងាញ់ ៣ជំនាន់ ។ សម្រាប់វត្តមាន ហាង​គុយទាវ ឆ្ងាញ់ ៣ជំនាន់ បើកលក់នៅភ្នំពេញនៅឆ្នាំ២០១៥ បើកគិតមកដល់ពេលនេះគឺបាន ៦ឆ្នាំមកហើយ តែសម្រាប់ប្រវត្តិនៃការលក់វិញ ក៏ដូចជារូបមន្ត...

ដកលុយមកនេះ 8.2$ ញ៉ាំបែកពោះ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ ពីប៊ូហ្វេពិភពសមុទ្រ២

អស់កង្វល់ហ្មង មានតែ 8.2$ ញ៉ាំបែកពោះ ញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដោយមានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ មានទាំង​បង្កង ក្ដាមថ្ម និងដៃមឹកយក្សទៀត គឺថាបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង។ បែបនេះចាំអីទៀត រកកន្លែងជួបជុំគ្រួសារ ក្រុមការងារ និងមិត្តភក្តិ មកទីនេះមកចំណាយមិនច្រើនតែមានរបស់ញ៉ាំមិនចេះខ្វះ ផ្តល់អោយអតិថិជនរើសដោយសេរី មិនកំណត់ចំនួន ញ៉ាំតាមចិត្ត ហ្វ្រីជូនទាំងភេសជ្ជៈ តម្លៃត្រឹមតែ 8.2$ ចឹងអីញ៉ាំឲ្យណាណីហ្មង...

Most Read