កាន់តែខិតជិតដល់ថ្ងៃសែនព្រះខែហេីយ សល់តែ១ថ្ងៃទៀតទេ សម្រាប់បងប្អូនដែលកំពុងស្វែងរកកន្លែងលក់នំសែនព្រះខែ ប្លែកៗ ហេីយរសជាតិបែបតៃវ៉ាន់ពិតៗ គួរជ្រេីសរេីសហាង Amami Bakery ធានាថាមិនខ្វះចឹងហ្មង ច្រេីនរសជាតិ ច្រេីនជម្រេីស សំខាន់ផលិតផ្ទាល់ក្នុងហាងតែម្តង។



ហាង Amami Bakery គឺជាហាងដែល លក់នំ គ្រប់មុខ ក៏ដូចជាផលិតនំផ្ទាល់តែម្តង ហេីយរសជាតិដេីមស្តង់ដាពីប្រទេសតៃវ៉ាន់ ទាំងគ្រឿងផ្សុំ និងរសជាតិ គឺធានាបាននៅគុណភាពដេីម។ អ្វីដែលកាន់តែពិសេសនោះគឺមានច្រើនរសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា នំសែនព្រះខែស្នូលសណ្ដែកក្រហមពងទាប្រៃ ស្នូលត្រាវ ស្នូលត្រាវបងទាប្រៃ ស្នូលតែបៃតង ស្នូលត្រាវទឹកពងទាប្រៃ ស្នូលសណ្ដែកពងទាប្រៃ ស្នូលតែបៃតងQQ ស្នូលសណ្ដែក និងស្នូលឈូកពងទាប្រៃ។ សម្រាប់នំសែនព្រះខែតៃវ៉ាន់មានថ្វីបេីមានលក្ខណះប្រពៃណីបុរាណ និងសាមញ្ញក៏ពិតមែនប៉ុន្តែវាមានរសជាតិឆ្ងាញ់ប្លែក ហេីយស្រទាប់របស់វានីមួយៗមានរសជាតិខុសគ្នា ពេលញុំាចូលជាមួយស្នួលបង្កេីនរសជាតិកាន់តែឆ្ងាញ់។



សម្រាប់នំសែនព្រះខែនៅក្នុងហាង Amami Bakery មានរហូតទៅដល់៨មុខ សម្រាប់ជ្រេីសរេីស និងមានប្រអប់វិចខ្ចប់យ៉ាងស្អាត។ ក្រៅពីនំសែនព្រះខែ នៅមាននំជាច្រេីនមុខទៀត នំខេក នំសាំងវិច នំស្នួលពងទាប្រៃ និងភេសជ្ជះជាច្រេីនមុខផងដែរ ។ កុំភ្លេចណា ជិតដល់ថ្ងៃហេីយ ទំនាក់ទំនងបណ្តេីរៗទៅ ។






ហាង Amami Bakery
សាខា Amami ម៉ៅសេទុង
សេវាកម្មហាង: 097 809 6688 ចិនៈ 017 647 208 ខ្មែរ: 088 47 15 564
ទីតាំង៖ ផ្ទះលេខ១៨៣ជី ផ្លូវលេខ ២៤៥ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាខា Amami-Coincidence
សេវាកម្មហាង: 099 880 838/ 096 388 0838 ចិន: 016 581 280
ទីតាំង៖ ផ្ទះលេខ 179A បុរីភ្នំពេញថ្មី សង្កាត់ទឹកថ្លារ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សាខា Amami- Hanoi ផ្លូវហាណូយ
សេវាកម្មហាង (ចិន ខ្មែរ): 066 68 68 99
ទីតាំង៖ ផ្ទះលេខ400 ផ្លូវលេខ 1019 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ
វីដេអូ៖