មុខម្ហូបថ្មីមកទៀតហើយ មកលើកនេះប្លែកហ្មង តែប៉ុណ្ណេះសម្រាប់អ្នកដែលនិយមចូលចិត្តដើរញ៉ាំអីថ្មីៗ ដឹងតែសប្បាយមាត់បានភ្លក្សទៀតហើយ។ ច្បាស់ជាចង់ដឹងហើយមែនអត់ថា មុខម្ហូបដ៏ប្លែកនេះមានលក់នៅទីណា? ម៉ោះៗ មិនលាក់ទេចង់ញ៉ាំចង់សាកបបួលគ្នាមកហាង Round24 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)។



នៅពេលដែលអ្នកទាំងអស់គ្នា បានមកដល់ ហាង Round24 មិនមែនមានត្រឹមតែនំបញ្ចុកបង្កង ដែលអាចឲ្យអ្នកទាំងអស់គ្នាញ៉ាំទេណាក៏មានមុខម្ហូបពិសេសប្រចាំហាងមួយទៀត គឺគុយទាវឆាហុងកុង ដែលគ្រប់គ្នាបានមកហើយក៏គួរតែសាក។ ហើយបន្ថែមពីនេះក៏មានកាហ្វេ បាយព្រឹក ម្ហូបកម្ម៉ង់ និងម្ហូបគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។



តែប៉ុណ្ណេះអ្នកដែលនៅប្លុក ក្រោយព្រះបរមរាជវាំង កុំភ្លេចមកសាកជាមួយ បញ្ចុកបង្កង គុយទាវឆាហុងកុង និងម្ហូបផ្សេងៗទៀតនៅ ហាង Round24 ទាំងអស់គ្នាណា៕







ហាង Round24
លេខទូរសព្ទ៖ 095 716 888
ទីតាំង៖ ផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)
វីដេអូ៖