មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។



សម្រាប់អតិថិជនជាច្រើនអ្នកដែលបានភ្លក្សរសជាតិ គុយទាវរបស់អ៊ុំរួចហើយ ដឹងតែលាន់មាត់ថាឆ្ងាញ់ប្លែកតែម្តង ដោយសាររសជាតិមួយនេះ គឺជាការច្នៃប្រឌិតផ្ទាល់ មានដូចជារសជាតិសាច់ ប្រហិត គ្រឿងផ្សំផ្សេង រួមជាមួយទឹកស៊ុប ជាការច្នៃប្រឌិតផ្ទាល់តែម្តង ។ ទាំងនេះហើយ ទើបធ្វើអោយអតិថិជនរបស់គាត់ តែងតែសរសើគ្រប់គ្នាថារសជាតិ គុយទាវពងទារបស់គាត់គឺប្លែកតែម្តង។



និយាយចឹងសម្រាប់ម៉ូយចាស់ ម៉ូយថ្មី ឬម៉ូយដែលមិនទាន់បានសាក គុយទាវពងទា យាយវែនតា អាចទៅសាកភ្លក្សបានមួយនេះបានណា៎ សម្រាប់ទីតាំងថ្មី អ៊ុំស្រីបានផ្លាស់ប្តូរមករយៈពេល៥ខែហើយ គឺទីតាំង ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2 សម្រាប់អ្នកដែលចង់សាករសជាតិគុយទាវ មានរសជាតិឆ្ងាញ់ប្លែក អាចមករកសាកបានណា ធានាថាឆ្ងាញ់ខុសពីគេតែម្តង ហើយរសជាតិសាច់ក៏មានច្រើនមុខផងដែរ មានទាំងរសជាតិពិសេស និងធម្មតា ចង់ញ៊ាំអីកុម្ម៉ង់រសជាតិហ្នឹងបាន៕




ហាង គុយទាវពងទា យាយវែនតា
លេខទូរសព្ទ៖ 096 6 700 800 / 078 243 467
ទីតាំង៖ ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2
ផែនទី៖https://goo.gl/maps/e2Zx11MweoVYN8mN7
វីដេអូ៖