ចង់ញ៉ាំម្ហូបខ្មែរ និងចិនដែលមានរសជាតិឆ្ងាញ់មែនទេ? មកទីនេះ ភោជនីយដ្ឋាន Dara សក្តិសមបំផុត

ហាង ភោជនីយដ្ឋាន តារា

0
2525

ពេលមានការជួបជុំញុាំអាហារនៅខាងក្រៅច្បាស់ណាស់ គឺពិតជាចង់រកកន្លែងល្អដែលមានម្ហូបឆ្ងាញ់ៗសម្រាប់ទទួលទានមែនទេ តោះថ្ងៃនេះសូមបង្ហើបអោយស្គាល់នូវភោជនីយដ្ឋានមួយកន្លែងដែលមាន មុខម្ហូបខ្មែរ និងចិនឆ្ងាញ់ៗ ដែលចំអិនដោយចុងភៅជំនាញដ៏ចំណានៗ ដែលជាជម្រើសដ៏ល្អសម្រាប់លោកអ្នកនោះគឺ ភោជនីយដ្ឋាន តារា ។

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

មុខម្ហូបឆ្ងាញ់ៗប្រចាំហាងមានដូចជា ទឹកគ្រឿង សម្លរកកូរ ភ្លាត្រី ឆាត្រួយល្ពៅពងទាប្រៃ មាន់ដុត ស៊ុបយ៉ាហន ក្ដាមថ្មឆាពងទាប្រៃ និងមុខម្ហូបផ្សេងៗជាច្រើនមុខទៀត។ ភោជនីយដ្ឋាន តារា ចាប់បើកពីម៉ោង៦ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ យប់ ដែលពេលព្រឹកមានបាយ និងគុយទាវ-ល- សម្រាប់អាហារថ្ងៃត្រង់ និងល្ងាចមានមុខម្ហូបខ្មែរ និងចិនជាច្រើនមុខដែលជាជម្រើសរបស់លោកអ្នក អ្វីដែលពិសេសនោះ ពេលល្ងាចក៏មានការប្រគុំតន្ត្រីកំដរអារម្មណ៍ផងដែរ។

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ភោជនីយដ្ឋាន តារា ក៏មានទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើត កិច្ចប្រជុំ និងកម្មវិធីផ្សេងៗ។ សម្រាប់អ្នកដែលចង់ញ៉ាំនៅផ្ទះ លោកអ្នកក៏អាចធ្វើការកម្មង់បានដោយខាងភោជនីយដ្ឋានមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង។ តោះនៅចាំអីទៀតអាហារឆ្ងាញ់ មានអនាម័យ ទីតាំង និងសេវាកម្មល្អយ៉ាងនេះហើយ មិនអាចរំលងបានទេ ភោជនីយដ្ឋាន តារា រងចាំទទួលស្វាគមន៍អស់លោកអ្នក។ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)៕

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ហាង ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla

វីដេអូ៖