លឺឈ្មោះមីនុយថ្មីនេះហើយ ពិតជាចម្លែកអារម្មណ៍ណាស់មែនទេ? ម៉ោះចង់ដឹងថាពិសេសយ៉ាងណា កុំគេងឆ្ងល់អី មកដាក់មួយឈុតទៅ ព្រោះរសជាតិឆ្ងាញ់ខ្លាំងណាស់។ Admin បានភ្លក់រួចហើយគឺថាពិសេសណាស់ ហុតក្ដៅៗ ឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀតផង។



ចុងភៅ ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់បានសម្រិតសម្រាំងបង្កើត ស៊ុបពីនាំង នេះឡើងដោយគ្រឿងផ្សំពិសេស រួមជាមួយសាច់ស្រស់ៗ គ្រឿងសមុទ្រស្រស់ៗដូចជា៖ លៀស បង្គារ មឹក បង្គង ខ្ចៅ និងក្ដាមថ្មដែលមានពងពេញស្នូក និងមានបន្លែធម្មជាតិដែលបង្កើនរសជាតិមួយកម្រិតទៀត ធ្វើអោយឆ្ងាញ់ជាប់ចិត្តតែម្ដង។ បន្ថែមពីនេះក៏មានម្ហូប២មុខទៀតដែលធ្វើអោយស្រក់ទឹកមាត់មិនញ៉ាំមិនបាននោះគឺញាំពងប្រឡាំងកាសស្វាយខ្ចី និងបុកល្ហុង និយាយពីថាឆ្ងាញ់សន្លប់ហ្មងហើយជាពិសេសសម្រាប់អ្នកដែលចូលចិត្តហិរគឺថាពេញចិត្តស្ដូកហ្មង។



ម៉ោះៗមានគម្រោង ទៅញ៉ាំអីនៅខាងក្រៅ មកកាន់ទីនេះមកណាមិនខកបំណងទេ សេវាកម្មល្អ មានអនាម័យខ្ពស់ មានផាសុកភាព ជាពិសេសគឺត្រូវតែសាកមីនុយថ្មីហ្នឹងតែម្ដង ព្រោះថាពិសេសខ្លាំងណាស់មិនអាចរំលងបាននោះទេ៕



ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៥ ក្រោយម៉ាស្ទ័រសុគីស៊ុប ស្តុបបូកគោ
លេខទូរសព្ទ៖ 092 209 389
វីដេអូ៖